ព័ត៌មានអន្ដរជាតិ
ថៃប្រកាសអ្នកស្លាប់ដោយកូវីដទាបបំផុតគិតចាប់ពីខែមេសាឆ្នាំមុនមក
ប្រទេសថៃមានអ្នកស្លាប់ដោយកូវីដ-១៩ត្រឹមតែ១២នាក់ប៉ុណ្ណោះក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមរសៀល ថ្ងៃអង្គារ៍ ទី៤ ខែមករា ដែលនេះជាចំនួនស្លាប់តិចបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ចំពោះអ្នកឆ្លងថ្មីដោយកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមាន៣០៩១នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃនាព្រឹកថ្ងៃអង្គារ៍នេះ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះគឺកើតមានប្រជាជនទូទៅ និងអ្នកជាប់ពន្ធនាគារ២នាក់។

កាលពីថ្ងៃចន្ទម្សិលមិញ មានអ្នកជំងឺជាសះស្បើយចាកចេញពីមន្ទីរ២៦៨៨នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ថៃបាននិយាយថា គិតត្រឹមរសៀលថ្ងៃអង្គារ៍នេះ មានអ្នកស្លាប់ថ្មី១២នាក់ដែលជាជនថៃទាំងអស់អាយុចន្លោះពី៦១ ដល់៩៨ឆ្នាំ។
ទីក្រុងបាំងង និងខេត្តបាទុមថានី សាមុតសាខន សាមុតប្រាកាន ណាខុនផាថុម និងនុតថាបុរីមិនមានអ្នកស្លាប់ទេ។
ទោះបីជាចំនួនអ្នកស្លាប់ធ្លាក់ចុះទាបបំផុតជាលើកដំបូងគិតចាប់តាំងពីខែមេសា ឆ្នាំមុនមក ក៏ចំនួនអ្នកឆ្លងថ្មីនៅតែបន្តកើនឡើងដោយសារតែវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងរាតត្បាតយ៉ាងលឿន។
កាលពីថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺកូវីដប្រមាណ ៣៣ ៥០៥នាក់បានចូលព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន៥៥៥នាក់ឈឺធ្ងន់ធ្ងរ និង១៥១នាក់ត្រូវការអ៊ុកស៊ីសែន។
គិតចាប់តាំងពីកូវីដបានចាប់ផ្តើមនាដើមឆ្នាំ២០២០មក ថៃមានករណីឆ្លងកូវីដ-១៩សរុប ២ ២៣៥ ៥៧៦នាក់ និងអ្នកស្លាប់ ២១ ៧៥០នាក់។
ចំនួនឆ្លងខ្ពស់កំបុតជាប់កំណត់ត្រារបស់ថៃគឺ ២៣ ៤១៨នាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


