ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ប្រកាសតបសងគាប់ចិត្តទៅកាន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង
លោកស្រី គីម យ៉ូជុង ដែលត្រូវជាប្អូនស្រីប្រមុខរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសជាសាធារណៈតបស្នងជាទីគាប់ចិត្តទៅកាន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្រោយនិយាយមើលងាយដល់វិធានការការពារកូវីដ ១៩ ក្នុងប្រទេសនេះ ដោយថែមទាំងព្រមានថា ទង្វើនេះនឹងធ្វើឲ្យភាពជាប់គាំងនៃទំនាក់ទំនងអន្តរកូរ៉េកាន់តែអាក្រក់ខ្លាំងមួយកម្រិតទៀត។
កាលពីសប្តាហ៍មុន លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានលើកឡើងក្នុងវេទិកាមួយនៅប្រទេសបារ៉ែន ដោយនិយាយថា កូរ៉េខាងជើង មិនបានឆ្លើយតបទៅនិងកិច្ចសហប្រតិបត្តិការទប់ស្កាត់កូវីដ ១៩ តាមព្រំដែនអំពាវនាវដោយកូរ៉េខាងត្បូងនោះឡើយ។ លោកបន្ថែមថា អ្វីដែលរដ្ឋាភិបាលព្យុងយ៉ាង ប្រកាសប្រទេសខ្លួនគ្មានករណីជំងឺកូវីដ ១៩ សូម្បីតែមួយ គឺជារឿងពិបាកជឿ។
ថ្លែងក្នុងសេចក្តីប្រកាសមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃពុធនេះ លោកស្រី គីម យ៉ូជុង បានលើកឡើងថា “សម្តីរបស់គាត់ បង្ហាញឲ្យឃើញពីការនិយាយស្តីទាំងគ្មានការពិចារណា ដោយវាកាន់តែធ្វើឲ្យភាពជាប់គាំងក្នុងទំនាក់ទំនងខាងជើង និងខាងត្បូងកាន់តែអាក្រក់ខ្លាំងឡើង។”
លោកស្រី គីម បន្តថា “ពួកយើង នឹងមិនបំភ្លេចសម្តីរបស់គាត់ ហើយគាត់ប្រហែលជាត្រូវទទួលការតបស្នងជាទីគាប់ចិត្តសម្រាប់រឿងនេះ”៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល