ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកគាំទ្រការធ្វើប្រជាមតិរបស់ក្រុមប្រឆាំងវេណេហ្ស៊ុយអេឡាលើលោក Maduro
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានសម្តែងការគាំទ្រចំពោះការធ្វើប្រជាមតិមួយរបស់មេដឹកនាំប្រឆាំងវេណេហ្ស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតសភានៅថ្ងៃទី ៦ ខែធ្នូ ខណៈដែលលោកប្រធានាធិបតីនី Nicolas Maduro បានទទួលអំណាចពីរដ្ឋសភាឡើងវិញ ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រប្រធានាធិបតីបណ្តោះអាសន្នលោក Juan Guaido រដ្ឋសភា និងប្រជាជនវេណេហ្ស៊ុយអេឡាក្នុងការតស៊ូដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេ ។ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែធ្នូ ប្រជាជនវេណេហ្ស៊ុយអេឡានឹងមានឱកាសបញ្ចេញមតិរបស់ពួកគេចំពោះរបបខុសច្បាប់របស់លោក Maduro តាមរយៈប្រព័ន្ធប្រឹក្សាយោបល់ប្រជាប្រិយ ឬការបោះឆ្នោតរបស់ប្រជាជន” ។
លោកបានបន្ថែមថា “វាគឺជាឱកាសមួយដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា និងបដិសេធការបោះឆ្នោតជ្រើសរើសនីតិបញ្ញត្តិក្លែងបន្លំរបស់របបនេះ” ។

ទន្ទឹមនោះអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបានចោទប្រកាន់រដ្ឋាភិបាលលោក Maduro ថាបានកាត់បន្ថយដំណើរការបោះឆ្នោតវេណេហ្ស៊ុយអេឡាកាន់តែអូសបន្លាយទៅ ។
ក្រុមប្រឹក្សាបោះឆ្នោតជាតិវេណេហ្ស៊ុយអេឡាបានប្រកាសកាលពីថ្ងៃចន្ទថា លោក Maduro បានគ្រប់គ្រងសភាដឹកនាំដោយក្រុមប្រឆាំងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈដែលប្លុកគណបក្ស PSUV របស់លោក ទទួលបានសម្លេងគាំទ្រ ៦៧.៦ ភាគរយនៅក្នុងការបោះឆ្នោតដែលគណបក្សប្រឆាំងធំៗធ្វើពហិការមិនចូលរួម ។
បន្ទាប់មកចលនាប្រឆាំងរបស់លោក Guaido បានចាប់ផ្តើមធ្វើប្រជាមតិមួយដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ដោយស្នើឲ្យប្រជាជនវេណេហ្ស៊ុយអេឡាថាតើពួកគេចង់បញ្ចប់ការគ្រប់គ្រងរបស់លោក Maduro និងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បារាំងសាងសង់នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


