ព័ត៌មានអន្ដរជាតិ
ស្ត្រី វៀតណាម ត្រូវប៉ូលិសចាប់ខ្លួន ពីបទឆបោកប្រាក់៣២ម៉ឺនដុល្លារ ជាថ្នូរនាំទៅរៀននៅអាមេរិក
យោងតាមការចុះផ្សាយពីកាសែតវៀតណាម vnexpress កាលថ្ងៃទី ២៥ ខែមីនា ដោយបញ្ចាក់ថា ស្ត្រីម្នាក់នៅទីក្រុងហូជីមិញ រងការចោទប្រកាន់ពីបទបោកបញ្ឆោតបុរសម្នាក់ចំនួន ៨ ពាន់លានដុង (៣២៣,០៨២ ដុល្លារ) បន្ទាប់ពីបានសន្យាថា នឹងជួយគាត់បានទៅសិក្សានៅបរទេស។
ស្រ្តីដែលជាជនឆបោកមានឈ្មោះថា Nguyen Phuong Thanh អាយុ ៣៦ឆ្នាំ ត្រូវបានប៉ូលិសទីក្រុងហូជីមិញ ចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទទទួលបានទ្រព្យសម្បត្តិដោយការក្លែងបន្លំ ក្នុងពេលដែលមនុស្សជាច្រើននាក់ផ្សេងទៀត ក៏កំពុងត្រូវបានប៉ូលិសស៊ើបអង្កេតផងដែរ សម្រាប់ការជួយបុរសដែលជាជនរងគ្រោះឈ្មោះ Thanh ។
យ៉ាងណាក្ដី ដោយផ្អែកតាមការស៊ើបអង្កេតមួយបានបង្ហាញថា Thanh បានស្គាល់ជនសង្ស័យ Ngoc មកពីទីក្រុងហាណូយជាច្រើនឆ្នាំមុន។ នៅឆ្នាំ ២០១៧ Thanh បានទៅជួប Ngoc ក្រោយដឹងថា នាងមានទំនាក់ទំនងជាមួយស្ថានកុងស៊ុលសហរដ្ឋអាមេរិក ហើយថានាងអាចជួយគាត់ឲ្យទៅសិក្សានៅសហរដ្ឋអាមេរិក។
បន្ទាប់មក គ្រួសាររបស់លោក Ngoc បានធ្វើការផ្ទេរប្រាក់ចំនួនពីរជាប្រាក់ដុងវៀតណាម និងប្រាក់ដុល្លារអាមេរិកទៅកាន់ Thanh ដែលសរុបជាទឹកប្រាក់ប្រហែល ៣២៣,0០៨២ ដុល្លារ ដើម្បីរ៉ាប់រងការចំណាយទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានកន្លងផុតទៅអស់រយៈពេលជាយូរ ជនរងគ្រោះនៅតែមិនបានទទួលទិដ្ឋាការសម្រាប់ការសិក្សានៅបរទេសទើបសម្រេចទៅជួបជនសង្ស័យដើម្បីសួរថា តើមានអ្វីកើតឡើង។ ប៉ុន្តែនាងបានផ្តល់លេសផ្សេងៗដល់គាត់ មុនពេលកាត់ផ្តាច់ទំនាក់ទំនងលែងឲ្យទាក់ទងបានដល់សព្វថ្ងៃ។
យ៉ាងណាមិញ បន្ទាប់ពីធ្វើការស៊ើបអង្កេតយ៉ាងលម្អិត ប៉ូលិសបាននិយាយថា ជនសង្ស័យ Thanh មិនមានទំនាក់ទំនងជាមួយស្ថានកុងស៊ុលសហរដ្ឋអាមេរិកទេ ហើយមិនអាចធ្វើនីតិវិធីអនុញ្ញាតឲ្យនរណាម្នាក់ទៅសិក្សានៅបរទេសតាមការសន្យានោះទេ។
ទន្ទឹមនោះទៀតសោត ជនសង្ស័យបានប្រើលុយទាំងអស់ដែលគ្រួសារខាងរងគ្រោះផ្តល់ឲ្យនាងក្នុងគោលបំណងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ នៅពេលប៉ូលិសបានស្នើសុំការសហការពីនាង ស្រ្តីជាជនឆបោកប្រាក់រូបនេះបានបង្ហាញសញ្ញាព្យាយាមរត់ចេញ។ ក្រោយមកទើបប៉ូលិសចាប់នាងបាន និងនាំកាន់ប៉ុស៍ដើម្បីសាកសួរពីនាងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


