ព័ត៌មានអន្ដរជាតិ
កុបកម្មនៅ កាហ្សាក់ស្ថាន ជា “ការវាយប្រហារភេរវករកូនកាត់” និងមានគោលបំណងធ្វើរដ្ឋប្រហារ
រដ្ឋលេខាធិការនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Erlan Karin បាននិយាយថា ភាពចលាចលក្នុងប្រទេសកាហ្សាក់ស្ថានគឺជាការវាយប្រហារ “ភេរវករកូនកាត់” ដែលធ្វើឡើងដោយមានការចូលរួមពីកងកម្លាំងទាំងខាងក្នុង និងខាងក្រៅ ហើយមានគោលបំណងផ្តួលរំលំរដ្ឋាភិបាល ។

លោក Karin បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Khabar 24 នៅថ្ងៃចន្ទនេះថា “យើងកំពុងប្រឈមមុខនឹងការវាយប្រហារភេរវករកូនកាត់លើប្រទេសកាហ្សាក់ស្ថានក្នុងគោលបំណងធ្វើឲ្យមានអស្ថិរភាព និងរដ្ឋប្រហារ ។ មានការឃុបឃិតគ្នារវាងកម្លាំងខាងក្នុង និងខាងក្រៅ ហើយថា ក្រៅពីក្រុមភេរវករ ការវាយប្រហារតាមព័ត៌មាននៅបរទេសក៏ត្រូវបានប្រើប្រាស់ផងដែរ” ។
រដ្ឋលេខាធិការរូបនេះបានបន្ថែមថា វាមិនត្រឹមត្រូវទេក្នុងការពណ៌នាព្រឹត្តិការណ៍នៅក្នុងប្រទេសកាហ្សាក់ស្ថានថាជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ហើយរហូតមកដល់ពេលនេះយើងបានរកឃើញកោសិកាជ្រុលនិយមចំនួន ២ ដែលសមាជិករបស់ពួកគេបានចូលរួមនៅក្នុងកុបកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ។

ទន្ទឹមនោះគណៈកម្មាធិការសន្តិសុខជាតិនៃសាធារណរដ្ឋកាហ្សាក់ស្ថានក៏កំពុងអនុវត្តវិធានការស្វែងរក និងឃុំខ្លួនអ្នកចូលរួមផ្សេងទៀតក្នុងកុបកម្មទ្រង់ទ្រាយធំ និងអំពើភេរវកម្ម ក៏ដូចជាការបញ្ជាក់ពីកាលៈទេសៈនៃឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ។
គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាលទ្ធផលកោសិកាជ្រុលនិយមចំនួន ២ នោះត្រូវបានកម្ចាត់នៅលើទឹកដីនៃទីក្រុង Almaty ដែលសមាជិករបស់ពួកគេបានចូលរួមយ៉ាងសកម្មនៅក្នុងកុបកម្មនៅថ្ងៃទី ៤-៨ ខែមករា ឆ្នាំ ២០២២” ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំនៃក្រុមមួយផ្សេងទៀតដែលជាពលរដ្ឋបរទេសក៏បានចូលរួមយ៉ាងសកម្មក្នុងកុបកម្ម និងមានទំនាក់ទំនងជាមួយក្រុមភេរវករនៅបរទេស ។ តាមការស៊ើបអង្កេតបានឲ្យដឹងថា ពួកគេបានមកដល់ប្រទេសកាហ្សាក់ស្ថានដើម្បីរៀបចំសកម្មភាពខុសច្បាប់ និងការវាយប្រហារដ៏ធំលើស្ថាប័នរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កាហ្សាក់ស្ថាន ចាប់បានជនសង្ស័យក្បត់ជាតិ បន្ទាប់ពីផ្ទុះបាតុកម្មបង្ហូរឈាម
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


