Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបាញ់មីស៊ីលលឿនជាងសំឡេង គីម ជុងអ៊ុន ប្រាប់ឲ្យកងទ័ព ធ្វើទំនើបកម្មខ្លាំងជាងនេះទៀត

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យបង្កើនសមត្ថភាពកងកម្លាំងយោធាយុទ្ធសាស្ត្ររបស់ប្រទេស នៅពេលលោកពិនិត្យមើល ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង។

កាលពីថ្ងៃអង្គារ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនបានមើលឃើញការបាញ់បង្ហោះដ៏គួរឲ្យសង្ស័យ ដែលបង្កការថ្កោលទោសយ៉ាងខ្លាំងពីអាជ្ញាធរជុំវិញពិភពលោក និងបានជំរុញឲ្យមានការបង្ហាញក្តីព្រួយបារម្ភពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។

ការសាកល្បងលើកទីពីរនៃមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ បានគូសបញ្ជាក់ការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់លោក គីម ក្នុងការពង្រឹងកម្លាំងយោធា ជាមួយបច្ចេកវិទ្យាទំនើប ចំពេលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវជាប់គាំង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា បន្ទាប់ពីមើលការបាញ់សាកល្បងនេះ លោក គីម បានជំរុញឲ្យអ្នកវិទ្យាសាស្ត្រយោធា បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងសាច់ដុំយោធាយុទ្ធសាស្ត្ររបស់ប្រទេស ទាំងគុណភាព និងបរិមាណ ហើយធ្វើទំនើបកម្មកងទ័ពបន្ថែមទៀត។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយចាប់តាំងពីខែមីនាឆ្នាំ២០២០មក ដែលលោក គីម បានចូលរួមការបាញ់សាកល្បងមីស៊ីលជាផ្លូវការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម