ព័ត៌មានអន្ដរជាតិ
ចិន បើកច្រកព្រំដែនមួយទៀតជាមួយ វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ មុនចូលឆ្នាំថ្មី (មានវីដេអូ)
បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា អាជ្ញាធរចិនបានបើកច្រកទ្វារព្រំដែនអន្តរជាតិ Hekou របស់ខ្លួនឡើងវិញដែលភ្ជាប់ជាមួយច្រកព្រំដែន Kim Thanh II ក្នុងខេត្ត Lao Cai ភាគខាងជើងរបស់វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ រួមទាំងផ្លែស្រកានាគ និងអាហារកកពីប្រទេសវៀតណាម មុនពិធីបុណ្យចូលឆ្នាំថ្មី ។

វិធានការនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនរួមគ្នារវាងប្រទេសទាំងពីរ ពោលនៅខេត្ត Lang Son និងខេត្ត Quang Ninh បន្ទាប់ពីប្រទេសចិនបានផ្អាកការនាំចូលផ្លែស្រកានាគវៀតណាមតាមច្រកព្រំដែនចិន Youyi Guan ជាមួយច្រក Huu Nghi របស់វៀតណាម និងច្រក Pu Zhai របស់ចិនជាមួយច្រក Tan Thanh នៃប្រទេសវៀតណាម ចាប់តាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ។
ទន្ទឹមនោះ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ជិត ៣៥ ភាគរយនៃការនាំចេញផ្លែស្រកានាគរបស់វៀតណាមទៅប្រទេសចិនបានឆ្លងកាត់ច្រកព្រំដែនក្នុងទីក្រុង Lao Cai ។

ក្រសួងបាននិយាយថា យ៉ាងណាក៏ដោយ ភាគីចិនបានព្រមានពីការថយចុះសមត្ថភាពផ្ទុកទំនិញនៅច្រកព្រំដែន Hekou ខណៈដែលកម្មករជាច្រើននៅទីនោះបានចាកចេញសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ហើយក៏បានណែនាំដល់ភាគីវៀតណាមឲ្យគោរពច្បាប់គ្រប់គ្រងជំងឺកូវីដ ១៩ ឲ្យបានម៉ឺងម៉ាត់ និងគ្រប់គ្រងយ៉ាងសកម្មនូវការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនដើម្បីទប់ស្កាត់ការកកស្ទះ ។
គួរបញ្ជាក់ថា ប្រទេសចិនបានផ្អាកការនាំចូលផ្លែឈើស្រស់របស់វៀតណាមតាមរយៈច្រកព្រំដែន Hekou ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញកូវីដនៅលើការវេចខ្ចប់ផ្លែឈើស្រកានាគដែលដឹកជញ្ជូនពីប្រទេសវៀតណាម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ ថៃ ងាកទៅរកការនាំចេញផ្លែឈើស្រស់តាមផ្លូវរថភ្លើង ចិន-ឡាវ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


