ព័ត៌មានអន្ដរជាតិ
ពេលនេះ វៀតណាម មានករណីឆ្លង អូមីក្រុង ក្នុងសហគមន៍ហើយ
អ្នកជំងឺកូវីដ ៣ នាក់នៅទីក្រុងហូជីមិញត្រូវបានបញ្ជាក់ថា ឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង ដោយធ្វើឲ្យប្រទេសវៀតណាមមានករណីឆ្លងអូមីក្រុងក្នុងសហគមន៍លើកដំបូង ។

មន្ទីរពេទ្យប៉ូលិស April 30 ក្នុងសង្កាត់ District 5 បាននិយាយនៅថ្ងៃពុធនេះថា អ្នកជំងឺមកគ្លីនិកឯកជនមួយដើម្បីពិនិត្យសុខភាពដោយមានរោគសញ្ញារួមមាន ហៀរសំបោរ និងឈឺបំពង់ក ។
បន្ទាប់ពីពួកគេត្រូវបានគេរកឃើញថាវិជ្ជមានកូវីដតាមរយៈការធ្វើតេស្តរហ័សរហ័ស គ្លីនិកបានបញ្ជូនសំណាករបស់ពួកគេទៅកាន់មន្ទីរពេទ្យធំដើម្បីធ្វើតេស្ដម៉ាស៊ីនធំ PCR ។

ក្រោយមកបុគ្គលិកនៅមន្ទីរពេទ្យបានរកឃើញភាពមិនប្រក្រតីនៃហ្សែននៅក្នុងសំណាក ហើយបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យក្រុងហូជីមិញដើម្បីស្វែងរកលំដាប់ហ្សែន ហើយលទ្ធផលកាលពីរសៀលថ្ងៃអង្គារបានបញ្ជាក់ថា ពួកគេបានឆ្លងមេរោគប្រភេទ BA.1 ដែលជាពូជរបស់អូមីក្រុង ។
គួរបញ្ជាក់ថា អ្នកជំងឺទាំង ៣ នាក់នោះមានអាយុ ៣៥ ឆ្នាំនៅសង្កាត់ Binh Chanh, អាយុ ៣១ ឆ្នាំនៅសង្កាត់ District 11 និងអាយុ ៤៨ ឆ្នាំនៅសង្កាត់ Go Vap ហើយរហូតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានកំពុងកំណត់ទីតាំងអ្នកជំងឺ និងយកសំណាកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេដើម្បីធ្វើតេស្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


