ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃម្នាក់ប្រាប់ហេតុផលដែលកូវីដនឹងចប់ចុងឆ្នាំនេះ
យោងតាមព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj Hospital បានលើកឡើងថា ពិភពលោកកំពុងឈានឆ្ពោះទៅរកការបញ្ចប់កូវីដ-១៩ចុងឆ្នាំនេះ ដោយសារតែវីរុសបំប្លែងខ្លួនថ្មី Omicron ឆ្លងរហ័ស ប៉ុន្តែមិនធ្ងន់ធ្ងរ។
លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត Prasit Watanapa បាននិយាយនៅថ្ងៃអង្គារ៍នេះថា ការឆ្លងរាលដាលវីរុស Omicron បានធ្វើឲ្យមនុស្សភាគច្រើនរស់រានមានជីវិត និងអភិវឌ្ឍភាពស៊ាំ។
«វីរុស Omicron ដែលឆ្លងយ៉ាងឆាប់រហ័សនឹងជំនួសវីរុសបំប្លែងខ្លួចកាចសាហាវ Delta ហើយចំណុចនេះ យើងកំពុងស្ថិតនៅលើដំណាក់កាលចុងក្រោយនៃជំងឺកូវីដ-១៩»។ លោកមានប្រសាសន៍។

លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងដូសបន្ថែម។ លោកថា ៖«ការចាក់ដូសបន្ថែមបានកាត់បន្ថយការឆ្លង និងការពារមិនឲ្យឈឺធ្ងន់ធ្ងរ បើទោះជាឆ្លង»។
លោកបានផ្តល់ដំបូន្មានថា ការចាក់វ៉ាក់សាំងបង្ការកូវីដពីរដូសមិនគ្រប់គ្រាន់កម្ចាត់វីរុស Omicron ឡើយ ដូច្នេះប្រជាជនត្រូវការដូសបន្ថែមប្រហែលជាបីខែក្រោយ បន្ទាប់ពីចាក់ដូសទី២។
ប្រទេសថៃ មានប្រហែលជា១៥.៨%នៃប្រជាជនដែលបានចាក់ដូសបន្ថែមរួចហើយ។ លោកបានបញ្ជាក់ និងបន្ថែមថា ៖«កូវីដអាចត្រូវបានលុបបំបាត់បាន ប្រសិនបើប្រជាជនទូទាំងពិភពលោកបានចាក់វ៉ាក់សាំងទាំងអស់គ្នា»។
មិនមានភស្តុតាងជាក់លាក់នៅឡើយទេដែលបង្ហាញថា ប្រជាជនត្រូវការចាក់ដូសទី៤ ប៉ុន្តែលោកព្រឹទ្ធបុរសរូបនេះលើកឡើងថា ៖«នឹងមានវ៉ាក់សាំងបង្ការកូវីដជំនាន់ទី២ក្នុងពេលពីរបីខែខាងមុខ ហើយប្រជាជនរង់ចាំមើលប្រសិទ្ធភាពរបស់វា»។
ថៃជាមធ្យមមានករណីឆ្លងកូវីដ-១៩ថ្មីចន្លោះពី៧ទៅ៨ពាន់នាក់ប្រហែលជាមួយសប្តាហ៍ហើយ ខណៈករណីស្លាប់ក៏ក្រោម២០នាក់ដែរ។
លោកសាស្ត្រាចារ្យបានបន្ថែមថា ថ្នាំព្យាបាលកូវីដត្រូវបានប្រើមានប្រសិទ្ធភាពកម្ចាត់វីរុស Omicron។
ជាមួយគ្នានេះ លោកបានព្រមានថា ការប្រែប្រួលអាកាសធាតុសកលអាចនៅតែឲ្យកើតមានវីរុស ឬជំងឺថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


