ព័ត៌មានអន្ដរជាតិ
ជម្លោះយោធារវាង ចិន និងអាមេរិក អាចផ្ទុះឡើងដោយសារ ការគាំទ្រឯករាជ្យភាព តៃវ៉ាន់
ឯកអគ្គរដ្ឋទូតទីក្រុងប៉េកាំងប្រចាំទីក្រុងវ៉ាស៊ីនតោនលោក Qin Gang បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុអាមេរិកកាលពីថ្ងៃសុក្រទី២៨ខែមករាថា ប្រទេសចិន និងសហរដ្ឋអាមេរិកអាចនឹងមានជម្លោះយោធា ប្រសិនបើសហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកោះតៃវ៉ាន់ទទួលបានឯករាជ្យ។

លោក Qin បានប្រាប់វិទ្យុសាធារណៈជាតិថា “ខ្ញុំសូមសង្កត់ធ្ងន់លើបញ្ហានេះ។ បញ្ហាតៃវ៉ាន់គឺជាប្រអប់រំសេវធំបំផុតរវាងចិន និងសហរដ្ឋអាមេរិក”។
ប្រសិនបើអាជ្ញាធរតៃវ៉ាន់ ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក នៅតែដើរលើផ្លូវទាមទារឯករាជ្យ នោះទំនងជានឹងនាំឲ្យប្រទេសចិន និងសហរដ្ឋអាមេរិក ធ្លាក់ក្នុងជម្លោះយោធា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខជាតិ និងមន្ទីរបញ្ចកោណ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើការលើកឡើងនេះទេ។
ប្រទេសចិនមិនដែលច្រានចោលការប្រើកម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ បើទោះបីជាកោះនេះអះអាងថា ខ្លួនជាប្រទេសឯករាជ្យដែលនឹងការពារសេរីភាពរបស់ខ្លួនក៏ដោយ។

ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិ បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលយោធារបស់ប្រទេសចិន បានធ្វើបេសកកម្មផ្លូវអាកាសម្តងហើយម្តងទៀតនៅលើច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកបំបែកកោះនេះពីប្រទេសចិន។
គួរបញ្ជាក់ថា ថ្វីត្បិតតែសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ប៉ុន្តែអាមេរិកជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធកំពូលរបស់តៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជប៉ុននិងអាមេរិក កំពុងរៀបសេណារីយ៉ូ ធ្វើអន្តរាគមន៍យោធា បើចិនវាយប្រហារតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


