ព័ត៌មានអន្ដរជាតិ
លោក បៃដិន អនុម័តជាផ្លូវការ ឲ្យដាក់ពង្រាយកងទ័ពអាមេរិក រាប់ពាន់នាក់ ទៅអឺរ៉ុប
កាលពីថ្ងៃពុធទី២ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តជាផ្លូវការ នូវការដាក់ពង្រាយយោធាអាមេរិកបន្ថែមទៀតទៅកាន់តំបន់អឺរ៉ុបខាងកើត ហើយមន្ទីរបញ្ចកោណត្រូវបានគេរំពឹងថានឹងប្រកាសថា កងទ័ពនឹងត្រូវដាក់ពង្រាយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការដាក់ពង្រាយនេះ គឺបង្ហាញពីការគាំទ្រដល់សម្ព័ន្ធមិត្តអង្គការណាតូ ដែលរងការគំរាមកំហែងដោយចលនាយោធារបស់រុស្ស៊ីនៅជិតប្រទេស អ៊ុយក្រែន។
ប្រភពបានប្រាប់ CNN ថា ការដាក់ពង្រាយនេះ នឹងរួមបញ្ចូលទាហានអាមេរិកប្រហែល២,០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ និងពីរបីពាន់នាក់ទៀត ទៅកាន់សមាជិកអង្គការណាតូនៅភាគអាគ្នេយ៍ រួមទាំងប្រទេសរូម៉ានីផងដែរ។

សហរដ្ឋអាមេរិកបានដាក់កងទ័ពចំនួន ៨,៥០០នាក់ស្ថិតក្នុងការប្រុងជើងការខ្ពស់លើទឹកដីរបស់ខ្លួន ក្នុងករណីដែលកងកម្លាំងឆ្លើយតបរបស់អង្គការណាតូត្រូវបានប្រមូលផ្តុំ ហើយកងកម្លាំងរបស់សហរដ្ឋអាមេរិកត្រូវការភ្លាមៗ។
ប៉ុន្តែសហរដ្ឋអាមេរិក និងអង្គការណាតូ មានកងទ័ពរាប់ម៉ឺននាក់ផ្សេងទៀតរួចទៅហើយនៅក្នុងទ្វីបអឺរ៉ុប ដើម្បីត្រៀមដាក់ពង្រាយបន្ថែមទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុបខាងកើត។

គួរបញ្ជាក់ថា ការអនុម័តឲ្យដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម ដោយលោក បៃដិន បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមអូសទាញប្រទេសរបស់លោក ឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។
លោកបាននិយាយថា គោលដៅរបស់អាមេរិកគឺប្រើប្រាស់ការប្រឈមមុខដាក់គ្នាជាលេសដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។ លោកក៏បាននិយាយដែរថា អាមេរិកមិនបានអើពើអំពីការព្រួយបារម្ភរបស់រុស្ស៊ីចំពោះកងកម្លាំងសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ពូទីន លែងនៅស្ងៀម ចេញមុខចោទអាមេរិកថា ព្យាយាមទាញរុស្ស៊ីឲ្យធ្លាក់ចូលសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


