ព័ត៌មានអន្ដរជាតិ
ពូទីន លែងនៅស្ងៀម ចេញមុខចោទអាមេរិកថា ព្យាយាមទាញរុស្ស៊ីឲ្យធ្លាក់ចូលសង្គ្រាម (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមអូសទាញប្រទេសរបស់លោក ឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។
នៅក្នុងការអត្ថាធិប្បាយសំខាន់ៗលើកដំបូងរបស់លោក ស្តីពីវិបត្តិក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ លោកបាននិយាយថា គោលដៅរបស់អាមេរិកគឺប្រើប្រាស់ការប្រឈមមុខដាក់គ្នាជាលេសដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។

លោកក៏បាននិយាយដែរថា អាមេរិកមិនបានអើពើអំពីការព្រួយបារម្ភរបស់រុស្ស៊ីចំពោះកងកម្លាំងសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបនោះទេ។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅទីក្រុងមូស្គូ, លោក ពូទីន លើកឡើងថា “វាហាក់ដូចជាថា សហរដ្ឋអាមេរិកមិនខ្វល់ខ្វាយច្រើនអំពីសន្តិសុខរបស់អ៊ុយក្រែន ប៉ុន្តែភារកិច្ចចម្បងរបស់ពួកគេគឺដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់រុស្ស៊ី។ ខ្ញុំយល់ថា អ៊ុយក្រែនគ្រាន់តែជាឧបករណ៍មួយដើម្បីឈានដល់គោលដៅនេះប៉ុណ្ណោះ”។

ការប្រជែងគ្នារវាងរុស្ស៊ី និងអាមេរិក ដែលនៅតែជាឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក គឺចាប់ផ្តើមតាំងតែពីសម័យសង្រ្គាមត្រជាក់ឆ្នាំ១៩៤៧ ដល់១៩៨៩មកម្ល៉េះ។ ពេលនោះ អ៊ុយក្រែនគឺជាផ្នែកសំខាន់មួយនៃសហភាពសូវៀត។
គួរបញ្ជាក់ជាថ្មីថា ភាពតានតឹងនាពេលបច្ចុប្បន្ន បានកើនឡើងដល់កម្រិតខ្ពស់ជុំវិញការដាក់ទ័ពរបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។

រុស្ស៊ីបានបដិសេធការចោទប្រកាន់របស់ប្រទេសលោកខាងលិចដែលថា ខ្លួនកំពុងរៀបចំផែនការសកម្មភាពយោធា ក្នុងរយៈពេលជិតប្រាំបីឆ្នាំបន្ទាប់ពីខ្លួនបានបញ្ចូលឧបទ្វីបគ្រីមៀជាឧបសម្ព័ន្ធ និងគាំទ្រការបះបោរបង្ហូរឈាមនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។
ផ្ទុយទៅវិញ ទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនពីការខកខាន មិនអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិដើម្បីស្ដារសន្តិភាពដល់តំបន់ភាគខាងកើត ដែលជាកន្លែងមនុស្សយ៉ាងតិច ១៤,០០០នាក់ត្រូវបានសម្លាប់ ហើយក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី កំពុងគ្រប់គ្រងទឹកដី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក បៃដិន ថា ទោះមានបញ្ហាអ្វីក៏ដោយ អាមេរិក ត្រៀមជួយ អ៊ុយក្រែន រួចស្រេច បើ រុស្ស៊ី គំរាមកំហែង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


