Connect with us

ព័ត៌មានអន្ដរជាតិ

UN ថា​ ប្រភព​​ចំណូល​​ទាំង​​នេះ​​ធ្វើ​​ឲ្យ​កូរ៉េ​​ខាង​​ជើង​បាញ់​​មីស៊ីល​បន្ត​បន្ទាប់​

បានផុស

នៅ

ការ​វាយ​ប្រហារតាម​អ៉ីនធឺណិត​​របស់​កូរ៉េ​ខាង​ជើង​លួច​ប្រាក់​​គ្រីបតូ​បាន​រាប់​​រយ​លាន​ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​​កម្មវិធី​មីស៊ីល​របស់​ខ្លួន។ នេះបើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​មួយ​បានបង្ហាញ​ទៅ​អ្នក​សារព័ត៌មាន។

អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ចន្លោះ​ឆ្នាំ​២០២០ និង​២០២១ អ្នក​វាយ​ប្រហារ​តាមអ៉ីនធឺណិត​បាន​លួយ​ប្រាក់​អនឡាញ​ជាង​៥០​លាន​ដុល្លារ​អាមេរិក។ ការ​វាយ​ប្រហារ​ប្រហារ​បែប​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​ទី​ក្រុង​ព្យុងយ៉ាង​ដើម្បី​អភិវឌ្ឍ​កម្មវិធី​មីស៊ីលប្លាស្ទិក​ និងនុយក្លេអ៊ែរ​របស់​ខ្លួន។

ការ​រក​ឃើញ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​​ប្រគល់​ឲ្យ​​គណៈកម្មាធិការ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​សុក្រ។ ការ​វាយ​ប្រហារ​តាម​អ៉ីនធឺណិត​​មាន​គោល​ដៅ​​ការ​ប្តូររូបិយប័ណ្ណគ្រីបតូ​ហោច​ណាស់​៣​តំបន់​គឺ អាមេរិក​ខាង​ជើង អឺរ៉ុប និង​អាស៊ី។

របាយការណ៍​នេះ​ក៏​បាន​សំអាង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ដោយ​ក្រុម​ហ៊ុន​សន្តិសុខ Chainalysis ដែល​បាន​លើក​ឡើង​ថា ការវាយ​ប្រហារ​តាមអ៉ីនធឺណិត​​របស់​កូរ៉េ​ខាង​ជើង​អាច​​​លួច​ប្រាក់អនឡាញ​​​​ច្រើន​ដល់​ទៅ​៤០០​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

នៅ​ក្នុង​ឆ្នាំ​២០១៩ UN បាន​រាយការណ៍​ថា កូរ៉េ​ខាង​ជើង​បាន​ប្រមូល​ប្រាក់​តាម​ការ​ប៉ាន់​ស្មាន​​២​ប៊ីលាន​ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី​អាវុធ​ប្រល័យ​លោក​របស់​ខ្លួន​តាម​រយៈ​ការ​វាយ​ប្រហារ​តាមអ៉ីនធឺណិត​​ដ៏​ទំនើប។

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ហាមបាញ់​សាក​ល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​ប្លាស្ទិក​។ ទោះ​បី​ជា​​មាន​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ណា​ក្តី ក៏​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​អភិវឌ្ឍ និង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ប្លាស្ទិក​របស់​ខ្លួន​រហូត។

វាក៏បានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងនៅបរទេស រួមទាំងតាមរយៈមធ្យោបាយអ៉ីនធឺណិត និងការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា។

អ្នក​ឃ្លាំ​មើល​ការ​ដាក់​​ទណ្ឌកម្ម​បាន​និយាយ​ថា មាន​​ការ​បង្កើន​ល្បឿន​គួរ​ឲ្យកត់​សំគាល់ចំពោះ​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​ទី​ក្រុង​ព្យុងយ៉ាង។                                                        

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​​បាញ់​សាក​ល្បង​​មីស៊ីល​ដល់​ទៅ​៩​គ្រាប់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​ខែ​កាល​ពី​ខែ​មករា​កន្លង​ទៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៦ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម