ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិកផ្ញើសារសាមគ្គីទៅពលរដ្ឋអ៊ុយក្រែន
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានរួមគ្នាកាលពីថ្ងៃអង្គារ៍ ទី១៥ ខែកុម្ភៈ បានបង្ហាញ«សារសាមគ្គីភាព»ដល់ប្រជាជនអ៊ុយក្រែន និងបានព្រមានដល់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ទោះជាសភាមិនបានយល់ព្រមលើសេចក្តីព្រាងទណ្ឌកម្មលើទីក្រុងមូស្គូក៏ដោយ។
សមាជិកព្រឹទ្ធសភាជាន់ខ្ពស់១២រូបនៃគណបក្សប្រជាធិបតេយ្យ និងសាធារណៈបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«នៅក្នុងពេលងងឹតនេះ យើងខ្ញុំកំពុងផ្ញើសារទ្វេភាគីនៃសាមគ្គីភាព និងដោះស្រាយជូនប្រជាជនអ៊ុយក្រែន ហើយព្រមានយ៉ាងច្បាស់មួយទៅលោក វ្លាឌីមៀរ ពូទីន និងវិមានក្រឹមឡាំង»។

សារសាមគ្គីភាពដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំគណបក្សរបស់សភាគឺលោក Chuck Schumer និងលោក Mitch McConnell ជាសញ្ញារួបរួមគ្នានៃនយោបាយដ៏កម្រមួយនៅក្នុងព្រឹទ្ធសភាដែលមាននិន្នការខ្លាំង។
ប៉ុន្តែសេចក្តីថ្លែងការណ៍នេះមិនមានទម្ងន់ផ្នែកច្បាប់នោះទេ ហើយបានកើតមានឡើង បន្ទាប់ពីគូប្រជែងនយោបាយក្នុងព្រឹទ្ធសភាបែកចែងស្មើៗគ្នាបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើច្បាប់ទ្វេភាគីដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែន។
កាលពីខែមុន សមាជិកព្រឹទ្ធសភាសំខាន់របស់គណបក្សទាំងពីរបានស្ថិតនៅលើផ្លូវឆ្ពោះទៅរកឯកភាពអំពីទណ្ឌកម្ម ប៉ុន្តែនៅយប់ថ្ងៃអង្គារ៍ម្សិលមិញ គណបក្សសាធារណៈបានច្របូកច្របល់យ៉ាងខ្លាំងជុំវិញសេចក្តីណែនាំច្បាប់ទណ្ឌកម្មដោយគ្មានវត្តមានគណបក្សប្រជាធិបតេយ្យសម្រាប់ធ្វើការពិចារណាឡើយ។
សមាជិកបក្សប្រជាធិបតេយ្យ លោក Bob Menendez ជាប្រធានគណកម្មាធិការទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភាបាននិយាយថា ៖«វាជារឿងគួរឲ្យអាម៉ាស់ដែលសមាជិកព្រឹទ្ធសភាបក្សសាធារណៈបានសម្រេចជ្រើសរើសបក្សពួកជាជាងធ្វើការដើម្បីឈានទៅរកឯកភាពអំពីសំណើរច្បាប់ទ្វេភាគី»។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានប្រសាសន៍កាលពីថ្ងៃអង្គារ៍ថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានដឹកនាំ និងត្រៀមខ្លួនរួចជាស្រេច«ដើម្បីដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលលើប្រទេសរុស្ស៊ី បើទោះទាំងនេះមិនតម្រូវឲ្យមានការអនុញ្ញាតពិសេសពីសភាក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


