ព័ត៌មានអន្ដរជាតិ
ស្ថានភាពកាន់តែក្ដៅ ទូតរង អាមេរិក ចាកចេញពី រុស្ស៊ី
អ្នកនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងមូស្គូលោកស្រី Maria Zakharova បាននិយាយនៅលើ Telegram ថា “អ្នកការទូតអាមេរិកលោក Bart Gorman ត្រូវបានបញ្ជាឲ្យចាកចេញពីប្រទេសរុស្ស៊ីជាការឆ្លើយតបទៅនឹងការបណ្តេញចេញដោយអយុត្តិធម៌នៃទីប្រឹក្សាស្ថានទូតរបស់យើងនៅទីក្រុងវ៉ាស៊ីនតោន” ។

លោកស្រីបាននិយាយថា ទីក្រុងមូស្គូបានផ្តល់ឲ្យភាគីអាមេរិកម្តងហើយម្តងទៀតនូវការបញ្ឈប់ការធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងសម្រាប់ដំណើរការបេសកកម្មការទូតមួយនេះ ។
ចំណែកអ្នកនាំពាក្យរបស់ស្ថានទូតលោក Jason Rebholz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា លោក Bart Gorman ដែលជាមន្ត្រីជាន់ខ្ពស់ទី ២ នៃស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ បានចាកចេញពីប្រទេសរុស្ស៊ីហើយកាលពីចុងខែមករា ។

ការចាកចេញនេះបានកើតឡើងមួយខែ បន្ទាប់ពីអ្នកការទូតរុស្ស៊ីចំនួន ៥០ នាក់ និងក្រុមគ្រួសាររបស់ពួកគេបានចាកចេញពីសហរដ្ឋអាមេរិក ចាប់តាំងពីទិដ្ឋាការរបស់ពួកគេមិនត្រូវបានបន្ត ប៉ុន្តែទីក្រុងមូស្គូបានហៅវាថាជា “ការបណ្តេញចេញ” ។
ដោយអត្ថាធិប្បាយលើការចាកចេញរបស់ឯកអគ្គរដ្ឋទូតរងលោក Gorman ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឲ្យរុស្ស៊ី “បញ្ចប់ការបណ្តេញអ្នកការទូត និងបុគ្គលិកអាមេរិកដោយគ្មានមូលដ្ឋាន ហើយធ្វើការប្រកបដោយផលិតភាពដើម្បីកសាងបេសកកម្មរបស់យើងឡើងវិញ ។

ចំណែកអ្នកនាំពាក្យម្នាក់បាននិយាយថា “វាជារឿងសំខាន់ដែលប្រទេសរបស់យើងមានបុគ្គលិកការទូតចាំបាច់ ដើម្បីសម្រួលដល់ការទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់យើង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក បៃដិន ថា អាមេរិក មិនទាន់ពិនិត្យមើលការដកទ័ព រុស្ស៊ី នៅជិត អ៊ុយក្រែន ទេ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


