Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាព រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ពេលនេះមានទាហានស្លាប់ និងរបួសហើយ

បានផុស

នៅ

យោធាអ៊ុយក្រែននៅថ្ងៃអង្គារនេះបាននិយាយថា ទាហាន ២ នាក់បានស្លាប់ និង ១២ នាក់រងរបួសនៅក្នុងការបាញ់ផ្លោងដោយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាកើតឡើងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយការស្លាប់របស់ទាហានគឺជាចំនួនអ្នកស្លាប់ច្រើនបំផុតនៅឆ្នាំនេះ ខណៈការរំលោភបទឈប់បាញ់កំពុងបន្តកើនឡើង ។

ទន្ទឹមនោះយោធាបាននិយាយនៅលើទំព័រ Facebook របស់ខ្លួនថា យោធាបានកត់ត្រាករណីនៃការបាញ់ផ្លោងចំនួន ៨៤ លើកដោយពួកបំបែកខ្លួន និងបានបើកការបាញ់ប្រហារលើការតាំងទីលំនៅប្រហែល ៤០ នៅតាមបណ្តោយក្រុមជួរមុខ ដោយប្រើកាំភ្លើងធំធុនធ្ងន់ ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានចោទប្រកាន់រុស្សីពីបទញុះញង់ឲ្យមានអំពើហិង្សា និងចោទទីក្រុងមូស្គូថាប្រើវាជាលេសដើម្បីទទួលស្គាល់ឯករាជ្យជាផ្លូវការនូវតំបន់ភាគខាងកើតអ៊ុយក្រែន និងចល័តកងទ័ពរបស់ខ្លួនចូលទៅក្នុងតំបន់នេះ ដោយជំរុញឲ្យមានវិបត្តិដែលលោកខាងលិចបារម្ភថា អាចបង្កឲ្យមានសង្រ្គាមដ៏ធំមួយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ អ៊ុយក្រែន ថា UN កំពុងឈឺ ដោយសារការវាយប្រហារវីរុសចេញពីវិមាន ក្រឹមឡាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម