ព័ត៌មានអន្ដរជាតិ
អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់ចិន
ប្រទេសប៉េរូបានផ្អាកការសាកល្បងវ៉ាក់សាំងកូវីដដែលផលិតដោយក្រុមហ៊ុនយក្សចិន Sinopharm ជាបណ្តោះអាសន្នបន្ទាប់ពីបានរកឃើញមានបញ្ហាប្រព័ន្ធសរសៃប្រសាទនៅក្នុងអ្នកស្ម័គ្រចិត្តធ្វើតេស្តម្នាក់។

វិទ្យាស្ថានសុខភាពជាតិបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្រេចចិត្តផ្អាកការសាកល្បងបន្ទាប់ពីអ្នកស្ម័គ្រចិត្តម្នាក់ពិបាកក្នុងការធ្វើចលនាដៃ។
ប្រធានអ្នកស្រាវជ្រាវលោក German Malaga បានប្រាប់អ្នកយកព័ត៌មានថា “កាលពីប៉ុន្មានថ្ងៃមុន យើងបានផ្តល់សញ្ញាទៅអាជ្ញាធរថា មានអ្នកចូលរួមម្នាក់របស់យើងបានបង្ហាញរោគសញ្ញាប្រព័ន្ធប្រសាទដែលអាចទាក់ទងទៅនឹងជំងឺមួយដែលគេហៅថារោគសញ្ញា Guillain-Barre”។

Guillain-Barre គឺជាជំងឺមិនឆ្លងដ៏កម្រដែលប៉ះពាល់ដល់ចលនាដៃនិងជើងហើយអាចបណ្តាលឲ្យខ្វិន។ ប្រទេសប៉េរូបានប្រកាសអាសន្នផ្នែកសុខភាពជាបណ្តោះអាសន្ននៅក្នុងតំបន់ចំនួន៥កាលពីខែមិថុនាឆ្នាំមុនបន្ទាប់ពីមានករណីជំងឺនេះជាច្រើន។
ការសាកល្បងនៅប្រទេសប៉េរូសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm គ្រោងនឹងត្រូវបញ្ចប់នៅសប្តាហ៍នេះបន្ទាប់ពីការធ្វើតេស្តលើមនុស្សប្រមាណ១២,០០០នាក់។

ប្រសិនបើពួកគេទទួលជោគជ័យ រដ្ឋាភិបាលប៉េរូត្រូវបានគេរំពឹងថានឹងទិញវ៉ាក់សាំងនេះរហូតដល់ទៅ២០លានដូសដើម្បីចាក់ដល់ពីរភាគបីនៃចំនួនប្រជាជនរបស់ខ្លួន។
មនុស្ស៦០,០០០នាក់នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm រួចទៅហើយរួមទាំងអ្នកស្ម័គ្រចិត្តនៅប្រទេសអាហ្សង់ទីន រុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ ប្រទេសប៉េរូមាន ករណីឆ្លងកូវីដចំនួន៩៧៩,១១១ករណីនិងអ្នកស្លាប់៣៦,៤៩៩នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ Breaking News! អាមេរិកសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដ ស្លាប់មនុស្ស ៦ នាក់ Pfizer ចេញបញ្ជាក់ការពិត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


