អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់​ចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់​ចិន

Published

on

ប្រទេសប៉េរូបានផ្អាកការសាកល្បងវ៉ាក់សាំងកូវីដដែលផលិតដោយក្រុមហ៊ុនយក្សចិន Sinopharm ជាបណ្តោះអាសន្នបន្ទាប់ពីបានរកឃើញមានបញ្ហាប្រព័ន្ធសរសៃប្រសាទនៅក្នុងអ្នកស្ម័គ្រចិត្តធ្វើតេស្តម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានសុខភាពជាតិបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្រេចចិត្តផ្អាកការសាកល្បងបន្ទាប់ពីអ្នកស្ម័គ្រចិត្តម្នាក់ពិបាកក្នុងការធ្វើចលនាដៃ។

ប្រធានអ្នកស្រាវជ្រាវលោក German Malaga បានប្រាប់អ្នកយកព័ត៌មានថា “កាលពីប៉ុន្មានថ្ងៃមុន យើងបានផ្តល់សញ្ញាទៅអាជ្ញាធរថា មានអ្នកចូលរួមម្នាក់របស់យើងបានបង្ហាញរោគសញ្ញាប្រព័ន្ធប្រសាទដែលអាចទាក់ទងទៅនឹងជំងឺមួយដែលគេហៅថារោគសញ្ញា Guillain-Barre”។

Guillain-Barre គឺជាជំងឺមិនឆ្លងដ៏កម្រដែលប៉ះពាល់ដល់ចលនាដៃនិងជើងហើយអាចបណ្តាលឲ្យខ្វិន។ ប្រទេសប៉េរូបានប្រកាសអាសន្នផ្នែកសុខភាពជាបណ្តោះអាសន្ននៅក្នុងតំបន់ចំនួន៥កាលពីខែមិថុនាឆ្នាំមុនបន្ទាប់ពីមានករណីជំងឺនេះជាច្រើន។

ការសាកល្បងនៅប្រទេសប៉េរូសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm គ្រោងនឹងត្រូវបញ្ចប់នៅសប្តាហ៍នេះបន្ទាប់ពីការធ្វើតេស្តលើមនុស្សប្រមាណ១២,០០០នាក់។

ប្រសិនបើពួកគេទទួលជោគជ័យ រដ្ឋាភិបាលប៉េរូត្រូវបានគេរំពឹងថានឹងទិញវ៉ាក់សាំងនេះរហូតដល់ទៅ២០លានដូសដើម្បីចាក់ដល់ពីរភាគបីនៃចំនួនប្រជាជនរបស់ខ្លួន។

មនុស្ស៦០,០០០នាក់នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm រួចទៅហើយរួមទាំងអ្នកស្ម័គ្រចិត្តនៅប្រទេសអាហ្សង់ទីន រុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ ប្រទេសប៉េរូមាន ករណីឆ្លងកូវីដចំនួន៩៧៩,១១១ករណីនិងអ្នក​ស្លាប់៣៦,៤៩៩នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ Breaking News! អាមេរិកសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech

ចុចអាន៖ ចាក់វ៉ាក់សាំង​កូវីដ ស្លាប់មនុស្ស ៦ នាក់ Pfizer ចេញ​បញ្ជាក់​ការពិត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services