Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បិទស្ថានីយវិទ្យុរិះគន់លោក ពូទីន ក្រោយផ្សាយមិនពិតពីសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

ស្ថានីយ៍វិទ្យុរុស្ស៊ីដែលរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់កម្មវិធីផ្សាយរបស់ខ្លួន ខណៈដែលអាជ្ញាធររឹតបន្តឹងការក្ដោបក្តាប់របស់ពួកគេលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចំពេលមានការលុកលុយអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យុ Echo of Moscow បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការកម្មវិធីផ្សាយ និងគេហទំព័ររបស់ខ្លួន ហើយបានសម្រេចចិត្តបិទក្រុមហ៊ុនចោលតែម្ដង ។

ទន្ទឹមនោះនិពន្ធនាយកលោក Alexei Venediktov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា វិទ្យុ Echo of Moscow មិនបានប្រព្រឹត្តល្មើសច្បាប់នោះទេ ចាប់តាំងពីស្ថានីយ៍នេះត្រូវបានគេស្គាល់ថាជាបន្ទាយនៃប្រព័ន្ធផ្សព្វផ្សាយសេរី និងបានចាប់ផ្តើមចាក់ផ្សាយក្នុងឆ្នាំ ១៩៩០ ។

លោក Alexei Venediktov

គួររំឭកថា និយតករទំនាក់ទំនងរុស្ស៊ីកាលពីថ្ងៃសៅរ៍បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនអំពីការពិពណ៌នាមិនពិតនូវអ្វីដែលទីក្រុងមូស្គូហៅថា “ប្រតិបត្តិការយោធា” នៅក្នុងប្រទេសអ៊ុយក្រែន ថាជា “សង្រ្គាម” ។

និយតករបានបញ្ជាឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយលុបព័ត៌មានដែលមិនផ្អែកលើការប្រកាសរបស់រដ្ឋាភិបាលរុស្ស៊ី ឬប្រឈមនឹងការផាកពិន័យយ៉ាងតឹងរ៉ឹង ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរកាលពីថ្ងៃអង្គារបានកាត់ផ្តាច់ការចូលទៅកាន់គេហទំព័ររបស់វិទ្យុ Echo of Moscow និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់វិស័យឯកជន Dozhd ដែលត្រូវបានគេស្គាល់ថាជាទូរទស្សន៍ TV Rain។ ពួកគេ​បាន​អះអាង​ថា បណ្តាញ​ព័ត៌មាន​ទាំងនេះ​បាន​យក​ព័ត៌មាន​មិន​ពិត រួម​ទាំង​ការ​ស្លាប់​ជន​ស៊ីវិល​នៅ​អ៊ុយក្រែន ។

រហូតមកដល់ពេលនេះរដ្ឋបាល​លោក ពូទីន ក៏​បាន​និង​កំពុង​បង្ក្រាប​យ៉ាង​ខ្លាំង​លើ​ការ​តវ៉ា​របស់​ជន​ស៊ីវិល​ប្រឆាំង​នឹង​ការ​លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ដល់អ្នកណាចាប់ខ្លួនលោក Putin បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ១២ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ២៩ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម