ព័ត៌មានអន្ដរជាតិ
អាមេរិកចាប់ផ្តើមប្រតិបត្តិការចែកចាយវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ទ្រង់ទ្រាយធំ (មានវីដេអូ)
ក្រុមមន្រ្តីបាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើមចែកចាយវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅទូទាំងរដ្ឋទាំងអស់ក្នុងកិច្ចប្រឹងប្រែងជាប្រវត្តិសាស្ត្រដើម្បីចាក់ដល់ប្រជាជនជាង ១០០ លាននាក់នៅចុងខែមីនាខាងមុខនេះ ។

វ៉ាក់សាំងជាច្រើនដូសដែលដាក់ក្នុងទូទឹកកកជាមួយនឹងទឹកកកស្ងួតដើម្បីទុកវាឲ្យត្រជាក់ត្រូវបានគេដឹកជញ្ជូននៅទូទាំងប្រទេសតាមរយៈរថយន្តកុងតឺន័រ និងយន្តហោះកាលពីព្រឹកថ្ងៃអាទិត្យ ។

វ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ ១៤៥ ទីតាំងនៅថ្ងៃចន្ទ និង ៤៩១ កន្លែងទៀតនៅថ្ងៃអង្គារ និងថ្ងៃពុធ ខណៈការចាក់លើកដំបូងនឹងធ្វើឡើងដល់ប្រជាជនប្រហែល ៣ លាននាក់ ។

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលមានប្រសិទ្ធភាពការពារមនុស្សពីជំងឺកូវីដ ១៩ រហូតដល់ ៩៥ ភាគរយបានទទួលការអនុញ្ញាតឲ្យប្រើជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


