ព័ត៌មានអន្ដរជាតិ
លោក Zelensky អនុម័តច្បាប់ឲ្យជនស៊ីវិលប្រើអាវុធ ក្នុងសម័យសង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់ថ្មីមួយកាលពីថ្ងៃពុធដែលអនុញ្ញាតឲ្យជនស៊ីវិលកាន់ និងប្រើប្រាស់អាវុធ ក្នុងអំឡុងពេលសង្គ្រាម ។

សភា Verkhovna Rada ដែលជាសភាអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ស្តីពីការធានាការចូលរួមរបស់ជនស៊ីវិលក្នុងវិស័យការពារជាតិអ៊ុយក្រែន គឺគ្រប់គ្រងនីតិវិធីសម្រាប់ការបញ្ចេញ និងប្រគល់អាវុធ ក៏ដូចជាគ្រាប់កាំភ្លើងដល់ជនស៊ីវិលដើម្បីការពារប្រទេសក្នុងសម័យសង្រ្គាម ហើយច្បាប់នោះបានចែងថា ជនស៊ីវិលមិនទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធប្រឆាំងនឹងមនុស្សដែលធ្វើការលុកលុយមកលើអ៊ុយក្រែននោះទេ ។
លើសពីនេះ ពលរដ្ឋអ៊ុយក្រែនមានឱកាសចូលរួមក្នុងការវាយបក និងទប់ស្កាត់ការលុកលុយប្រដាប់អាវុធដោយសហព័ន្ធរុស្ស៊ី ឬរដ្ឋផ្សេងទៀតដោយប្រើអាវុធផ្ទាល់ខ្លួន ខណៈច្បាប់នេះត្រូវបានអនុម័តនៅក្នុងសភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ ។

បើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនស៊ីវិលយ៉ាងហោចណាស់ ៥១៦ នាក់ត្រូវបានសម្លាប់ និង ៩០៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែចំនួនពិតប្រាកដអាចនឹងកើនឡើងខ្ពស់ជាងនេះ ។
ចំណែកយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ២.១ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន មិនអាចបញ្ចប់សង្គ្រាមប្រឆាំង រុស្ស៊ី ទេ បើពិភពលោកមិនជួយភ្លាមៗ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន