ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ធ្វើសមយុទ្ធយោធាលើកោះជិតចិនដីគោក
កងទ័ពតៃវ៉ាន់បានធ្វើសមយុទ្ធនៅលើកោះមួយដែលមានចម្ងាយមិនដល់៥០គីឡូម៉ែត្រពីចិនដីគោក។ តាមសេចក្តីរាយការណ៍ថា ការធ្វើសមយុទ្ធនេះបានបាញ់អាវុធធំៗទៅលើគោលដៅឯនាយសមុទ្រចំពេលមានការភ័យខ្លាចនៅតៃប៊ិដែលអាចមានការវាយប្រហារពីចិនដូចនៅអ៊ុយក្រែនដែរ។
តាមការផ្សាយរបស់ Reuters ថា ការធ្វើសមយុទ្ធយោធាកាលពីពុធនៅកោះ Dongyin ដែលស្ថិតនៅភាគខាងត្បូងខេត្ត Fuzhou ប្រទេសចិនបានបាញ់កាំភ្លើងធំ និងអាវុធវែងលើគោលដៅអណ្តែតទឹកដែលតំណាងឲ្យសត្រូវទុកជាមុន។

ក្រសួងការពារជាតិតៃវ៉ាន់បានហៅថាជាទម្លាប់នៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ប៉ុន្តែពួកគេធ្វើឡើងចំពេលមានភាពតានតឹងកំពុងកើនឡើងជាមួយទីក្រុងប៉េកាំងដែលបានចាត់ទុកអតីតខេត្តចិននេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ Dongyin គឺជាកោះមួយក្នុងចំណោមកោះជាច្រើនដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិន។ ក្រុមកោះមួយនេះហៅឈ្មោះ Kinmen ស្ថិតនៅលើឈូងសមុទ្រ Xiamen ពីដីគោកដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រប៉ុណ្ណោះ។
ទីក្រុងតៃប៊ិត្រូវបានគេរាយការណ៍កំពុងមានផែនការធ្វើសមយុទ្ធដើម្បីសាកល្បងពីរបៀបការពារកោះជាច្រើនចំពេលមានសេចក្តីភ័យខ្លាចកំពុងកើនឡើងដែលប្រទេសចិននឹងដណ្តើមកាន់កាប់កោះមួយ ឬច្រើនដើម្បីបង្ខំឲ្យចរចា បង្រួបបង្រួមជាមួយតៃប៊ិ។
តៃវ៉ាន់ត្រូវបានរាយការណ៍ថា មានមីស៊ីលប្រឆាំងនាវា និងមីស៊ីលដែនអាកាសដែលបានដាក់ពង្រាយនៅលើកោះដែលមានជនស៊ីវិលរស់នៅ១៥០០នាក់។ កោះ Dongyin ត្រូវបានគេចាត់ទុកជាគោលដៅអាទិភាពសម្រាប់កម្លាំងទ័ពចិន ដោយសារវាស្ថិតនៅចំណុចមួយដែលកងនាវាចរ និងទ័ពអាកាសឈ្លានពានទំនងជានឹងឆ្លងកាត់ ប្រសិនបើពួកគេវាយប្រហារពីភាគខាងជើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


