ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជាក់ច្បាស់ៗពីការបដិសេធមិនបិទតំបន់គ្មានការហោះហើរលើ អ៊ុយក្រែន (មានវីដេអូ)
សហរដ្ឋអាមេរិកបានច្រានចោលការពង្រឹង ឬបិទតំបន់គ្មានការហោះហើរសម្រាប់យន្តហោះរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឲ្យប្រទេសលោកខាងលិចពិចារណាវិធានការបែបនេះដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកបន្ថែមទៀតដោយរុស្ស៊ី ។

ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការអនុវត្តបិទតំបន់គ្មានការហោះហើរលើអ៊ុយក្រែននឹងជាជំហានឆ្ពោះទៅរកជម្លោះដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ។
ទន្ទឹមនោះអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ក៏បាននិយាយដែរថា “វានឹងតម្រូវឲ្យមានការដាក់ពង្រាយយោធាអាមេរិកដើម្បីពង្រឹង ឬបិទតំបន់គ្មានការហោះហើរ ហើយវានឹងក្លាយជាជម្លោះផ្ទាល់ និងអាចកើតមានសង្រ្គាមជាមួយរុស្ស៊ី” ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក Zelenskyy ដែលមិនបានបញ្ជាក់ថាតើតំបន់គ្មានការហោះហើរនឹងត្រូវបានអនុវត្តដោយរបៀបណា និងដោយប្រទេសនោះ បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយបាននិយាយថា ករណីនេះគួរត្រូវបាននាំទៅកាន់តុលាការអន្តរជាតិ ។
ជាចុងក្រោយលោក Zelensky បាននិយាយថា “ខ្ញុំជឿថា រុស្ស៊ីកំពុងព្យាយាមដាក់សម្ពាធក្នុងវិធីមិនច្បាស់លាស់នេះ ។ កុំខ្ជះខ្ជាយពេលវេលា យើងមិនទទួលយកយុទ្ធសាស្ត្របែបនេះទេ ។ ការចរចាដោយយុត្តិធម៌អាចកើតឡើងនៅពេលដែលភាគីម្ខាងមិនវាយប្រហារភាគីម្ខាងទៀតដោយអាវុធណាមួយ” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាមេរិក ទទួលស្គាល់ថា ចិន មិនបានផ្តល់ជំនួយយោធាដល់ រុស្ស៊ី ទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


