ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ ជម្លោះអាចបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត (មានវីដេអូ)
កាលពីថ្ងៃអង្គការទី២២ខែមីនា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការកាន់កាប់ទីក្រុង កៀវ នៅតែជាអាទិភាពកំពូលសម្រាប់ប្រទេសរុស្ស៊ី ប៉ុន្តែការព្យាយាមធ្វើដូច្នេះនឹងក្លាយជា “ការធ្វើអត្តឃាត” សម្រាប់ទីក្រុងមូស្គូ។

លោក Oleksiy Arestovych បានបន្ថែមថា “អរិភាពសកម្ម” រវាងភាគីទាំងពីរ អាចបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត។
រុស្ស៊ីនៅមិនទាន់បំពានលើរដ្ឋធានីអ៊ុយក្រែនបាននៅឡើយទេ បើទោះបីជាមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅក្នុងនិងជុំវិញទីក្រុងនេះ ចាប់តាំងពីជម្លោះផ្ទុះឡើងជិតបួនសប្តាហ៍មុនក៏ដោយ។

អ៊ុយក្រែននិយាយថា ទីក្រុងមូស្គូបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាម ដោយគិតត្រឹមពេលនេះ កងទ័ពប្រហែល ១៥ ០០០នាក់ និងរថក្រោះរាប់រយគ្រឿងត្រូវបានបំផ្លាញ ខណៈជម្លោះកំពុងបន្ត។
មានសេចក្តីរាយការណ៍ថា រុស្ស៊ីត្រូវចិត្តបង្ខំការរុលទៅមុខនៅអ៊ុយក្រែនជាច្រើនដង ដោយសារប្រទេសនេះរង់ចាំការផ្គត់ផ្គង់ និងការពង្រឹងកម្លាំងបន្ថែម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី គំរាមជាថ្មីថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរ ក្រោមហេតុផលមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


