ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមជាថ្មីថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរ ក្រោមហេតុផលមួយ (មានវីដេអូ)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសនេះ និងប្រជាជនរបស់ខ្លួនប្រឈមមុខនឹងការគំរាមកំហែង។

នៅពេលសួរដោយ CNN ថាតើ លោកប្រធានាធិបតី Putin នឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរឬទេ លោក Peskov បានឆ្លើយតបថា “យើងមានគោលការណ៍សន្តិសុខក្នុងស្រុក ហើយវាជាគោលការណ៍សាធារណៈ អ្នកអាចអានហេតុផលទាំងអស់ ក្នុងលក្ខខណ្ឌដែលអាវុធនុយក្លេអ៊ែរអាចត្រូវបានប្រើ”។
“ដូច្នេះ ប្រសិនបើវាជាការគំរាមកំហែងដល់ប្រទេសនិងប្រជាជនរបស់យើង នោះឃ្លាំងអាវុធនុយក្លេអ៊ែរអាចត្រូវបានប្រើប្រាស់ ស្របតាមគោលការណ៍របស់យើង”។

គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីវាយលុកអ៊ុយក្រែន, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោកបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky លាតត្រដាងគោលដៅរបស់ រុស្ស៊ី ក្នុងសង្គ្រាមនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ