Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ព្រមាន​ប្រព័ន្ធ​ផ្សាយ​​៖ កុំ​ផ្សាយ​​បទ​​សម្ភាស​​ជា​មួយ​​លោក​ Zelenskyy

បានផុស

នៅ

អាជ្ញាធរគ្រប់​គ្រង​លើ​​ទូរគមានគមន៍​របស់​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មីនា ហាម​ផ្សព្វផ្សាយ​ពី​បទ​សម្ភាស​ណា​មួយ​ជា​មួយ​​​​ប្រធានាធិបតី​អ៊ុយក្រែន​Volodymyr Zelenskyy និង​បាន​និយាយ​​ថា ខ្លួន​បាន​ស៊ើប​អង្កេត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​​ដែល​បាន​សម្ភាស​ប្រធានធិបតី​អ៊ុយក្រែន។

លោក Zelenskyy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីថ្លែង​ការណ៍​ខ្លី​មួយ​ចេញ​ដោយ​អាជ្ញាធរគ្រប់​គ្រង​លើ​​ទូរគមានគមន៍​​អំពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម និង​បាន​ចេញ​ផ្សាយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​​បាន​បង្ហាញ​ថា ប្រព័ន្ធផ្សព្វផ្សាយជា​ច្រើន​បាន​សម្ភាស​លោក Zelenskyy។

«អាជ្ញាធរ Roskomnadzor ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយរុស្ស៊ីអំពីភាព​ចាំ​បាច់​នៃ​ការ​បដិសេធ​ផ្សាយ​បទ​សម្ភាស​»។ សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ព្រមាន​ទេ។

អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​ថា ទស្សនៈ​ផ្លូវ​ច្បាប់​អាច​ត្រូវ​បាន​អនុវត្ត​​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បទ​សម្ភាស និង​លើ​ភាព​ស្រប​ច្បាប់​នៃ​ការផ្សាយ​បទ​សម្ភាស។

លោក Zelenskyy បាន​និយាយជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ជា​ច្រើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម