ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន អួតថា កូរ៉េខាងជើង មិនទាន់អស់មីស៊ីលបាញ់ទេ (មានវីដេអូ)
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និយាយថា ប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍមធ្យោបាយវាយលុក និងបាញ់មីស៊ីលបន្ថែមទៀត ។

ថ្លែងជាមួយមន្ត្រី និងអ្នកវិទ្យាសាស្ត្រដែលបានរួមចំណែកដល់ការសាកល្បងបាញ់កាំជ្រួចមីស៊ីលដ៏ជោគជ័យនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនឹងបន្តសម្រេចបាននូវគោលដៅពង្រឹងសមត្ថភាពការពារជាតិ អភិវឌ្ឍមធ្យោបាយវាយប្រហារដ៏មានឥទ្ធិពលបន្ថែមទៀតដើម្បីធ្វើឲ្យកងទ័ពប្រជាជនរបស់យើងបំពាក់បាននូវសមត្ថភាពទាំងនេះ ។
ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីឈ្មោះ Hwasong-17 កាលពីថ្ងៃទី២៤ ខែមីនា ។ ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍នោះគឺជាការសាកល្បងមីស៊ីល ICBM លើកដំបូងរបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧ មក ។ ប្រទេសជប៉ុនបាននិយាយថា ប្រសិនបើទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលនេះតាមគន្លងធម្មតានោះ វាអាចហោះបានចម្ងាយ ១៥,០០០ គីឡូម៉ែត្រ ហើយអាចឈានដល់ចំណុចណាមួយនៅលើដែនដីសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ វាក៏ជាការបាញ់មីស៊ីលលើកទី ១១ របស់កូរ៉េខាងជើងផងដែរក្នុងឆ្នាំនេះ ។ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ និងថ្ងៃទី ៥ ខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងដែលជាផ្នែកនៃគម្រោងផ្កាយរណបឈ្លបយកការណ៍ ខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ថ្មី ក្រោមលេសនៃការអភិវឌ្ឍន៍ប្រព័ន្ធផ្កាយរណប ។
បន្ទាប់ពីការបាញ់សាកល្បងកាលពីថ្ងៃទី ២៤ ខែមីនា ក្រសួងការបរទេសអាមេរិកបាននិយាយថា រុស្ស៊ី និងចិនគួរតែផ្ញើសារដ៏រឹងមាំមួយទៅកាន់កូរ៉េខាងជើងដើម្បីចៀសវាងការបង្កហេតុបន្ថែម និងចូលរួមក្នុងផ្នែកការទូតប្រកបដោយនិរន្តរភាពផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង បញ្ចេញវីដេអូបាញ់មីស៊ីលអន្តរទ្វីបថ្មី មានទាំង គីម ជុងអ៊ុន អមដំណើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


