ព័ត៌មានអន្ដរជាតិ
រកឃើញ ផ្កាយ ចម្ងាយឆ្ងាយបំផុតមិនធ្លាប់មានពីឆ្នាំពន្លឺផែនដី
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបាននិយាយថា ពួកគេបានរកឃើញផ្កាយដែលនៅឆ្ងាយបំផុតមិនធ្លាប់មាន ពោលមានចម្ងាយប្រហែល ១២.៩ ពាន់លានឆ្នាំពន្លឺពីផែនដី ។

ក្រុមស្រាវជ្រាវរួមមានតារាវិទូមកពីសាកលវិទ្យាល័យ Chiba របស់ប្រទេសជប៉ុនបានប្រើតេឡេស្កុបអវកាស Hubble សម្រាប់ការស្វែងរកផ្កាយនេះ ហើយពួកគេប៉ាន់ស្មានថា មានទម្ងន់ធ្ងន់ជាងព្រះអាទិត្យយ៉ាងហោចណាស់ ៥០ ដង ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេកំណត់ទីតាំងវានៅចម្ងាយប្រហែល ៤ ពាន់លានឆ្នាំពន្លឺឆ្ងាយជាងកំណត់ត្រាមុនសម្រាប់ផ្កាយឆ្ងាយដែលបានអង្កេត ។

ទន្ទឹមនោះ ពួកគេអាចមើលឃើញផ្កាយតែមួយនៅក្នុងកាឡាក់ស៊ីមួយ ដោយសារតែបាតុភូតមួយហៅថា Gravitational Lening ធ្វើឲ្យផ្កាយនោះភ្លឺជាង ។
ស្របពេលជាមួយគ្នានេះ ផ្កាយនេះមានចម្ងាយ ១២.៩ ពាន់លានឆ្នាំពន្លឺ ឬអាយុប្រហែល ៩០០ លានឆ្នាំ បន្ទាប់ពីបន្ទុះ Big Bang បានផ្តល់កំណើតដល់សកលលោក ។

ការរកឃើញនេះត្រូវបានគេរំពឹងថានឹងផ្តល់នូវតម្រុយអំពីរបៀបដែលផ្កាយមានការវិវត្តន៍នៅក្នុងដំណាក់កាលដំបូងនៃចក្រវាល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


