Connect with us

ព័ត៌មានអន្ដរជាតិ

នយោបាយ​ប៉ាគីស្ថាន​ផ្លាស់​ប្តូរ ខណៈ​​​មេដឹក​នាំ​ប្រឆាំង​ស្វែង​​រក​​ធ្វើ​​ជា​​​នាយក​​រដ្ឋ​​មន្ត្រី​​ថ្មី​

បានផុស

នៅ

មេ​ដឹក​នាំ​ក្រុមគណបក្សប្រឆាំង លោក Shehbaz Sharif បានដាក់ឈ្មោះ​របស់​លោក​ជា​បេក្ខភាពនាយករដ្ឋមន្ត្រីប៉ាគីស្ថាន​ថ្មី​ទៅរដ្ឋសភារួចហើយកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមគណបក្សរបស់លោកបាននិយាយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Imran Khan បានចាញ់ក្នុងការបោះឆ្នោតមិនទុកចិត្តមួយនៅសភា ក្រោយពេលកាន់អំណាចជិត៤ឆ្នាំ។

លោក Shehbaz Sharif
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនប្រុសរបស់នាយករដ្ឋមន្ត្រី៣សម័យកាល Nawaz Sharif លោក Shehbaz អាយុ៧០ឆ្នាំបានឈានមុខក្នុងការបោះឆ្នោតនៅសភាដើម្បីផ្តួលអតីតកីឡាករគ្រីកឃីកលោក Khan ហើយលោកត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងជំនួសលោក Khan បន្ទាប់ពីបោះឆ្នោតមួយនាថ្ងៃចន្ទនេះ។

ប៉ុន្តែគណបក្សរបស់លោក Khan ក៏បានដាក់ឈ្មោះតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរដោយបាននិយាយថា សមាជិកសភារបស់ពួកគេនឹងលាលែងពីតំណែង ប្រសិនបើលោកចាញ់ ដែលអាចបង្កើតជាតម្រូវការដ៏មានសក្តានុពលសម្រាប់ការបោះឆ្នោតបន្ទាន់សម្រាប់អាសនៈរបស់ពួកគេ។

ការ​តវ៉ាបាន​ផ្ទុះ​ឡើង

លោក Khan ដែលជានាយករដ្ឋមន្ត្រីប៉ាគីស្ថានទី១ត្រូវបានបណ្តេញចេញដោយការបោះឆ្នោតមិនទុកចិត្តបានជាប់គាំងស្ទើរមួយសប្តាហ៍កន្លងទៅហើយ បន្ទាប់ពីក្រុមប្រឆាំងដែលរួបរួមគ្នាបានព្យាយាមទម្លាក់លោក។

កាលពីថ្ងៃអាទិត្យ លោកបានចោទប្រកាន់ថា ការឃុបឃិតជាមួយបរទេសគឺស្ថិតនៅពីក្រោយនៃការផ្លាស់ប្តូររបប។
លោកបាននិយាយតាមគណនី Twitter ដែលមានអ្នកគាំទ្រជាង១៥លាននាក់ថា ៖«ការតស៊ូដើម្បីសេរីភាពចាប់ផ្តើមជាថ្មីនៅថ្ងៃនេះ»។

សូម្បីមុនពេលការបោះឆ្នោត លោក Khan បានអំពាវនាវឲ្យមានការតវ៉ាប្រឆាំងដែលត្រូវបាន​កើតឡើងនាយប់ថ្ងៃអាទិត្យ។

«ខ្ញុំប្រាប់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ទូទាំងប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យ បន្ទាប់ការបួងសួងពេលល្ងាច អ្នកទាំងអស់ត្រូវតែចេញពីផ្ទះ ហើយធ្វើការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងរដ្ឋាភិបាលនាំចូលនេះដែលបានកំពុងព្យាយាមដណ្តើមយកអំណាច»។ លោកបានថ្លែងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ។

លោក Imran Khan

រដ្ឋាភិបាលរបស់លោកបានធ្លាក់នៅព្រឹកព្រលឹមថ្ងៃអាទិត្យ បន្ទាប់ពីសម័យប្រជុំរយៈពេល១៣ម៉ោងដែលរាប់បញ្ចូលទាំងការពន្យារពេលម្តងហើយម្តងទៀត និងការថ្លែងសុន្ទរកថាវែងរបស់សមាជិកសភាពីគណបក្ស Tehreek-e-Insaf របស់លោក។

ក្រុមបក្សប្រឆាំងអាចទទួលបានសំឡេងគាំទ្រចំនួន១៧៤អាសនៈនៅក្នុងសភាដែលមានសមាជិក៣៤២អាសនៈសម្រាប់ការបោះឆ្នោតមិនទុកចិត្តដែលផ្តល់ឲ្យពួកគេនូវសំឡេងភាគច្រើនជាតម្រូវការបើកដំណើរការបោះឆ្នោតនាថ្ងៃចន្ទនេះដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម