ព័ត៌មានអន្ដរជាតិ
បក្ស៣របស់ស្រីលង្កាស្វែងរកបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នជាមួយនាយករដ្ឋមន្ត្រីថ្មី
គណបក្សនយោបាយ៣ដែលថ្មីៗបានដកខ្លួនចេញពីក្រុមសម្ព័ន្ធចម្រុះកំពុងកាន់អំណាចប្រទេសស្រីលង្កាបានស្នើបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដែលមាននាយករដ្ឋមន្ត្រីជំនួសបងប្រុសរបស់លោកប្រធានាធិបតី Gotabaya Rajapaksa។
កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការធ្លាក់ចុះក្នុងបំណុល ប្រទេសកោះដែលមានប្រជាជន២២លាននាក់កំពុងខ្វះថាមពល ឥន្ធនៈ ចំណីអាហារ និងឱសថដោយសារកង្វះការប្តូររូបិយ័ណ្ណបរទេសសម្រាប់ការនាំចូល។ ប្រទេសបានទាក់ទងទៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងប្រទេសជាច្រើនដូចជា ឥណ្ឌា និងចិនសម្រាប់ជំនួយហិរញ្ញវត្ថុបន្ទាន់។

លោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានអំពាវនាវឲ្យភាពអត់ធ្មត់ និងបានប្រកាសផ្តល់ឧបត្ថម្ភធនជីដ៏សំខាន់កសិករ។
«លោកប្រធានាធិបតី និងខ្ញុំកំពុងចំណាយគ្រប់ពេលវេលាដើម្បីរកដំណោះស្រាយដើម្បីធ្វើឲ្យស្រីលង្កាចាកចេញពីវិបត្តិបច្ចុប្បន្ននេះ»។ លោកបានថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍។ ស្របពេលអ្នកតវ៉ាបានជួបជុំគ្នានៅខាងក្រៅការិយាល័យប្រធានាធិបតីរយៈពេល៣ថ្ងៃជាប់គ្នា។
លោកប្រធានាធិបតី Rajapaksa បានរំលាយគណៈរដ្ឋមន្ត្រីរបស់លោកកាលពីសប្តាហ៍មុន និងបានអំពាវនាវឲ្យរដ្ឋាភិបាលរួបរួមដើម្បីជួយដោះស្រាយវិបត្តិ ខណៈសមាជិកសភា៤១នាក់បានដើរចេញពីក្រុមសម្ព័ន្ធចម្រុះកំពុងកាន់អំណាចដើម្បីឲ្យក្លាយឯករាជ្យនៅសភាដែលមាន២២៥ងាសនៈ។ រដ្ឋាភិបាលបាននិយាយថា ខ្លួនរក្សាសំឡេងភាគច្រើននៅសភា។
គណបក្ស៣តំណាងដោយសមាជិកសភា១៦រូបបានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានជួបលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ហើយថា កិច្ចពិភាក្សាបន្ថែមទៀតគ្រោងធ្វើនាថ្ងៃអង្គារ៍នេះ។
លោក Udaya Gammanpila ប្រធានគណបក្ស Jathika Hela Urumaya បាននិយាយថា ៖«សំណើសំខាន់គឺមានគណៈកម្មាធិការមួយដែលមាន៣គណបក្សដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ និងការតែងតាំងនាយករដ្ឋមន្ត្រី ព្រមទាំងកំណត់គណៈរដ្ឋមន្ត្រី»។
«យើងខ្ញុំត្រូវការរឿងនេះមុនពេលការបោះឆ្នោតថ្មី។ យើងខ្ញុំត្រូវតែបញ្ច្រាសការខ្វះខាត និងធ្វើឲ្យសេដ្ឋកិច្ចស្ថិរភាព»។
ការបោះឆ្នោតសភាបន្ទាប់របស់ប្រទេសស្រីលង្ការហូតដល់ឆ្នាំ២០២៥។

គណបក្សសេរីភាពស្រីលង្កា (SLFP) ដែលមានសមាជិកសភា១៤រូបបាននិយាយថា ឯករាជ្យនឹងនិយាយពីគណបក្សផ្សេងៗទៀតដើម្បីធ្វើការប្រមូលមតិគ្នា ដោយសាររដ្ឋាភិបាលត្រៀមរៀបចំកិច្ចពិភាក្សាកម្ចីជាមួយ IMF នៅសប្តាហ៍ក្រោយ។
«កិច្ចពិភាក្សាជាមួយ IMF នឹងត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាពនៃការអនុវត្តគោលនយោបាយច្បាស់លាស់»។ អគ្គលេខាធិការបក្ស SLFP លោក Dayasiri Jayasekera បាននិយាយ និងបន្ថែមថា «នេះពិតជាចាំបាច់ដើម្បីជួសជុលសេដ្ឋកិច្ច និងផ្តល់ការសង្គ្រោះដល់ប្រជាជន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


