Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ឲ្យពិភពលោកកុំរង់ចាំរហូតដល់ រុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញពិភពលោកកុំរង់ចាំរហូតដល់រុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការអំពាវនាវតាមវីដេអូមួយកាលពីថ្ងៃសៅរ៍លោក Zelensky លោក​បាន​សង្កត់​ធ្ងន់​ថា ពិភពលោកគួរតែ​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​បែប​នេះ ​ដោយ​ចាត់​វិធានការ​ដូច​ជា ​ការ​សាងសង់​ជម្រកទប់ទល់​គ្រាប់​បែកជាដើម ។

ទន្ទឹមនោះ លោកក៏​បាន​គូសបញ្ជាក់​ពី​តម្រូវការ​សម្រាប់​ការពិភាក្សា ​និងការជំរុញ ក៏ដូចជាការដាក់ទណ្ឌកម្ម​បន្ថែម​ទៀតលើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ដើម្បី​បង្អាក់​ប្រទេស​នេះ​ពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ ។

ជាចុងក្រោយលោក Zelenskyy បានបញ្ជាក់ថា រុស្ស៊ីមិនគួរឲ្យទុកចិត្តឡើយ ហើយប្រទេសនេះអាចប្រើអាវុធណាមួយដែលខ្លួនមានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម