ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ រុស្ស៊ីចង់លុកលុយប្រទេសផ្សេងទៀត ការវាយប្រហារអ៊ុយក្រែន គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយអំពីការលើកឡើងរបស់មេបញ្ជាការរុស្ស៊ី Rustam Minnekayev ដែលនិយាយថា ទីក្រុងមូស្គូចង់គ្រប់គ្រងភាគខាងត្បូងប្រទេសអ៊ុយក្រែន ព្រោះថា វានឹងផ្តល់លទ្ធភាពចូលទៅកាន់តំបន់បំបែកខ្លួន Transnistria ក្នុងប្រទេសម៉ុលដាវី។

លោក Zelensky បានឲ្យដឹងថា ការកត់សម្គាល់នេះបង្ហាញថា រុស្ស៊ីចង់លុកលុយប្រទេសផ្សេងទៀត ហើយថា ការវាយប្រហារលើអ៊ុយក្រែន គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលយប់ថា “មែនហើយ នេះបញ្ជាក់នូវអ្វីដែលខ្ញុំបាននិយាយជាច្រើនដងមកហើយ។ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺមានបំណងគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ បន្ទាប់មកពួកគេចង់ចាប់យកប្រទេសផ្សេងទៀត”។

ពិតណាស់ យើងនឹងការពារខ្លួន ដរាបណាចាំបាច់ ដើម្បីបញ្ចប់មហិច្ឆិតា របស់សហព័ន្ធរុស្ស៊ី។ ប៉ុន្តែប្រជាជាតិទាំងអស់ ត្រូវតែតស៊ូជាមួយយើង។
ពួកគេត្រូវតែជួយយើង ព្រោះយើង ជាប្រទេសដំបូងគេលើផ្លូវនេះ ហើយតើអ្នកណាជាប្រទេសបន្ទាប់? នេះគឺជារឿងដ៏ប្រថុយប្រថានបំផុត ពីព្រោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទាហានអ៊ុយក្រែន កំពុងហ្វឹកហាត់នៅ ចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


