ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិកលោកស្រី Harris ឆ្លងកូវីដ
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩ នៅថ្ងៃអង្គារ៍ម្សិលមិញ ប៉ុន្តែមិនមានរោគសញ្ញាទេដែលការឆ្លងនេះចំពេលមានករណីឆ្លងច្រើនក្នុងចំណោមបុគ្គលិកសេតវិមាន។ នេះបើតាមអ្នកនាំពាក្យបាននិយាយ។
អ្នកស្រី Kirsten Allen ជាលេខាធិការទទួលបន្ទុកសារព័ត៌មានរបស់លោកស្រីអនុប្រធានាធិបតី បានបញ្ជាក់ថា លោកស្រី Harris មិនបានទំនាក់ទំនងផ្ទាល់ជាមួយលោកប្រធានាធិបតី ចូ បៃដិន ឬស្ត្រីទី១លោកស្រី Jill Biden ទេ ដោយសារកម្មវិធីធ្វើដំណើររបស់ពួកគាត់។ លោកស្រីនឹងស្ថិតនៅដាច់ដោយឡែក និងវិលត្រឡប់ទៅសេតវិមានវិញនៅពេលការធ្វើតេស្តបង្ហាញអវិជ្ជមាន។

បន្ទាប់ពីពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត លោកស្រី Harris ត្រូវបានផ្តល់វេជ្ជបញ្ជា និងថ្នាំគ្រាប់ Paxlovid ដើម្បីព្យាបាល។ អ្នកស្រី Allen បានបញ្ជាក់។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលបាននិយាយថា កាលពីថ្ងៃអង្គារ៍ លោកស្រី Harris បានទៅសេតវិមាន ហើយបានធ្វើតេស្តក៏បង្ហាញលទ្ធផលវិជ្ជមាន និងបានចាកចេញមុនពេលជួបលោកប្រធានាធិបតី ចូ បៃដិន។
មន្ត្រីសុខាភិបាលសាធារណៈបានឲ្យដឹងថា ការឆ្លងជំងឺកូវីដបានកើនឡើងតាមកន្លែងមួយចំនួននៅសហរដ្ឋអាមេរិកដោយសារវីរុសបំប្លែងថ្មី Omicron BA.2 បើទោះជាករណីឆ្លងទូទៅបានធ្លាក់ចុះ។
ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះបុគ្គលិកនៅសេតវិមានដូចជាសុភាពបុរសទី២ លោក Doug Emhoff ជាស្វាមីរបស់លោកស្រី Harris, នាយកទំនាក់ទំនងរបស់លោកស្រី Harris គឺលោក Jamal Simmons, រដ្ឋលេខាធិការទទួលសារព័ត៌មានរបស់សេតវិមាន លោកស្រី Jen Psaki និងអនុរដ្ឋលេខាធិការសារព័ត៌មានលោក Karine Jean-Pierre សុទ្ធតែឆ្លងកូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


