ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយពេលដល់ទៅ មួយទសវត្សរ៍
លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បាននិយាយថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយដល់ទៅ១០ឆ្នាំឯណោះ។

ថ្លែងក្នុងពិធីជប់លៀងពេលល្ងាច អំឡុងព្រឹត្តិការណ៍គោលនយោបាយការបរទេសកាលពីថ្ងៃពុធទី២៧ខែមេសា លោកស្រីបានព្រមានបស្ចិមប្រទេសថា ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទទួលជោគជ័យមែន នោះនឹងមានទុក្ខវេទនាបន្ថែមទៀតនៅទូទាំងទ្វីបអឺរ៉ុប និងផលវិបាកដ៏គួរឲ្យភ័យខ្លាចនៅទូទាំងពិភពលោក។
លោកស្រី Truss បានបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនអាចជារឿងដែលអូសបន្លាយពេលយូរ ហើយអឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់ដំណើរដ៏វែងឆ្ងាយនេះ។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីរដ្ឋាភិបាលនៅចក្រភពអង់គ្លេស មានក្តីព្រួយបារម្ភថា លោកពូទីននឹងបើកការវាយប្រហារលើប្រទេសហ្សកហ្ស៊ី និងម៉ុលដាវី ប្រសិនបើគាត់ត្រូវបានអនុញ្ញាតឲ្យយកទឹកដីអ៊ុយក្រែន។
ទន្ទឹមនោះ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Liz Truss បានហៅលោក ពូទីន ថាជា “មនុស្សទុច្ចរិតអស់សង្ឃឹម” ដែលការលុកលុយរបស់គាត់គួរតែត្រូវបានជួបជាមួយនឹងការតស៊ូ។ លោកស្រីបន្ថែមថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តគួរតែបន្តដំណើរទៅមុខ និងលឿនជាងមុន ដើម្បីរុញរុស្ស៊ីចេញពីអ៊ុយក្រែនទាំងមូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ ប្រមុខ UN ទៅដល់ទីក្រុង កៀវ ដើម្បីពិភាក្សាជាមួយលោក Zelensky ហើយគ្រោងទៅមើល ២កន្លែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


