ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនអះអាងថា ហុងគ្រីចង់បានទឹកដីរបស់ខ្លួន
រដ្ឋាភិបាលទីក្រុង Budapest របស់ហុងគ្រីត្រូវបានប្រាប់ឲ្យដឹងមុនពីការវាយប្រហាររបស់រុស្ស៊ី និងសង្ឃឹមដណ្តើមបានផ្នែកខ្លះនៃទឹកដីរបស់អ៊ុយក្រែន។ នេះជាការអះអាងរបស់មន្ត្រីកំពូលម្នាក់នៅក្នុងរដ្ឋាភិបាលទីក្រុងកៀវបាននិយាយកាលពីថ្ងៃចន្ទ និងបានបន្ថែមថា នឹងមានផលវិបាកសម្រាប់ប្រទេសហុងគ្រី។
ការអះអាងខាងលើនេះបានកើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះសត្រូវរបស់ប្រទេសអ៊ុយក្រែន។

លោក Alexey Danilov រដ្ឋលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បាននិយាយក្នុងការធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា ៖«ប្រទេសហុងគ្រីនិយាយដោយបើកចំហរអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរុស្ស៊ី។ បន្ថែមលើសពីនេះទៀត ប្រទេសនេះក៏ត្រូវបានផ្តល់ដំណឹងទុកជាមុនដោយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីនថា ប្រទេសរបស់យើងខ្ញុំនឹងត្រូវបានវាយប្រហារ»។
លោកបន្តថា ៖«ហុងគ្រីបានគិតថា ខ្លួនអាចទទួលបានផ្នែកខ្លះនៃទឹកដី។ រឿងនេះនឹងគ្មានពេលកើតឡើងទេ។ ជ័យជម្នះច្បាស់ណាស់ថា គឺនៅខាងពួកយើង។ ហើយអំពីហុងគ្រី ដែលធ្វើទង្វើបែបនេះ យើងនឹងឃើញអ្វីដែលជាផលវិបាកដែលប្រទេសនេះនឹងទទួលរង»។
តាមឯកសារយោងទៅលើ Transcarpathia ជាតំបន់មួយនៅភាគខាងលិចអ៊ុយក្រែនដែលមានប្រជាជនហុងគ្រីភាគតិចប្រមាណ ១៥០ ០០០រស់នៅដែលជាកន្លែងនៃជម្លោះរវាងឆេកូស្លូវ៉ាគី ហុងគ្រី និងសហភាពសូវៀតក្នុងអំឡុងសតវត្សទី២០។
កាលពីព្រឹកថ្ងៃចន្ទ នាយករដ្ឋមន្ត្រីហុងគ្រីដែលជាប់ឆ្នោតថ្មីត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃសត្រូវរបស់អ៊ុយក្រែន។
ទោះបីជាហុងគ្រីជាសមាជិកទាំងពីរគឺ សហភាពអឺរ៉ុប និងអង្គការណាតូ ក៏លោក Orban បានបដិសេធបញ្ជូនសព្វាវុធទៅអ៊ុយក្រែន ឬអនុញ្ញាតឲ្យមានការឆ្លងកាត់នៃការដឹកជញ្ជូនគ្រឿងសព្វាវុធទៅអ៊ុយក្រែនឡើយ។ ទីក្រុង Budapest ក៏បានប្រឆាំងនឹងការហ៊ុំព័ទ្ធប្រេង និងឧស្ម័នប្រឆាំងនឹងទីក្រុងមូស្គូ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


