ព័ត៌មានអន្ដរជាតិ
អាមេរិក ប្ដូរផែនការលក់អាវុធឲ្យ តៃវ៉ាន់ ព្រោះសម្រុកផលិតទៅជួយ អ៊ុយក្រែន
ក្រសួងការពារជាតិតៃវ៉ាន់និយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងពីការផ្លាស់ប្ដូរផែនការផ្តល់ប្រព័ន្ធកាំភ្លើងធំដល់ដែនកោះមួយនេះ ។

កាលពីខែសីហាឆ្នាំមុន រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ចូ បៃដិន បានគាំទ្រការលក់អាវុធទៅឲ្យតៃវ៉ាន់ ខណៈផែនការនេះរួមមានប្រព័ន្ធកាំភ្លើងធំ Howitzer ចំនួន ៤០ ដើម ក៏ដូចជាប្រព័ន្ធអាវុធផ្សេងទៀតជាដើម ហើយគ្រោងនឹងចែកចាយនៅឆ្នាំ ២០២៥ ។
ទន្ទឹមនោះមន្ត្រីនៅក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទថា ប៉ុន្តែថ្មីៗនេះសហរដ្ឋអាមេរិកបានប្រាប់កោះតៃវ៉ាន់ថា ការចែកចាយបែរជានឹងធ្វើឡើងបន្ទាប់ពីឆ្នាំ ២០២៦ ទៅវិញ ដោយសារតែខ្សែសង្វាក់ផលិតកម្មមានភាពតានតឹង ។

ស្របពេលជាមួយគ្នានេះ វាមិនច្បាស់ទេថាហេតុអ្វីបានជាខ្សែសង្វាក់ផលិតកម្មមានភាពតឹងតែង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់មួយចំនួន រួមទាំងសារព័ត៌មាន United Daily News បានរាយការណ៍ថា អាមេរិកកំពុងសម្រុកផលិតអាវុធទៅឲ្យទីក្រុងកៀវទើបធ្វើឲ្យសមត្ថភាពផលិតអាវុធរបស់អាមេរិករងផលប៉ះពាល់ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
ចំណែកសារព័ត៌មានផ្សេងទៀតបានដាក់ការសង្ស័យថា រដ្ឋបាលលោក បៃដិន ប្រហែលជាបានជ្រើសរើសការលក់សព្វាវុធដែលសមស្របជាងនេះ ដោយមើលឃើញពីភាពខុសគ្នានៃអំណាចយោធារវាងតៃវ៉ាន់ និងចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជំទាវទីមួយ អាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសណាតូចំនួន ២ ដើម្បីគាំទ្រជនភៀសខ្លួន អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


