Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លាតត្រដាងចំនួនទាហានអ៊ុយក្រែន ដែលខ្លួនបង្វឹក តាំងពីឆ្នាំ២០១៥មក

បានផុស

នៅ

សហរដ្ឋអាមេរិក បានបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាង ២៣ ០០០ នាក់នៅចន្លោះឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកទី៧ លោកឧត្តមសេនីយ៍ Joseph Hilbert កាលពីថ្ងៃពុធទី០៤ ខែឧសភា។

This image has an empty alt attribute; its file name is 210602-A-A4447-0001-819x1024.jpg
លោកឧត្តមសេនីយ៍ Joseph Hilbert
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hilbert បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចាប់តាំងពីការចាប់ផ្តើមនៃបេសកកម្ម ក្រុមហ្វឹកហ្វឺនចម្រុះជាតិសាសន៍អ៊ុយក្រែន រហូតដល់ខែមករាឆ្នាំ២០២២, យើងបានបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនសរុប ២៣ ០០០នាក់ ដែលមកពីកងវរសេនាតូចចំនួន១៧និងកងពលតូចចំនួន១១ផ្សេងគ្នា។ ពួកគេបានចូលរួមក្នុងការហ្វឹកហ្វឺននៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលសមរភូមិ Yavoriv”។

លោក Hilbert បានបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមបេសកកម្មនោះនៅក្នុងឆ្នាំ ២០១៥មក មន្ទីរបញ្ចកោណក៏បានបណ្តាក់ទុនចំនួន ១២៦លានដុល្លារ ក្នុងការបណ្តុះបណ្តាល យោធាអ៊ុយក្រែនផងដែរ។

This image has an empty alt attribute; its file name is BCFA91B8-F507-4B50-81CB-341D414997A9_cx0_cy6_cw0_w1200_r1-1024x576.webp

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងបណ្តុះបណ្តាលក្រុមទី២ នៃគ្រូបង្វឹកយោធាអ៊ុយក្រែនប្រហែល ៥០ នាក់ អំពីរបៀបប្រើកាំភ្លើងធំ រ៉ាដា និងរថពាសដែក ដែលសហរដ្ឋអាមេរិក សន្យាផ្តល់ឲ្យទីក្រុងកៀវ ចំពេលមានប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

វគ្គបណ្តុះបណ្តាលនេះ កំពុងប្រព្រឹត្តទៅនៅទីតាំងមួយចំនួន ខាងក្រៅប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is a43ae3ab-a488-47a5-bebb-8d19f918e93a_16x9_1200x676-1024x576.webp

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋផ្តាច់ការ Donetsk និង Lugansk ស្នើសុំជំនួយដើម្បីការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះគឺផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនប៉ុណ្ណោះ ហើយកងទ័ពបាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចៀសការស្លាប់បាត់បង់ជីវិតក្នុងចំណោមជនស៊ីវិល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ Putin បញ្ជាក់ ២ ចំណុច ដែលលោកខាងលិច អាចជួយបញ្ចប់សង្រ្គាម នៅ អ៊ុយក្រែន បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម