ព័ត៌មានអន្ដរជាតិ
Putin បញ្ជាក់ ២ចំណុច ដែលលោកខាងលិច អាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បាន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោកខាងលិចអាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបាន ដោយទី១ដាក់សម្ពាធបន្ថែមលើលោកប្រធានាធិបតី Volodymyr Zelensky និងទី២ បញ្ឈប់ការផ្តល់អាវុធដល់កងកម្លាំងអ៊ុយក្រែន។

មេដឹកនាំរុស្ស៊ី បានគូសបញ្ជាក់ថា ទីក្រុងមូស្គូ បើកចំហចំពោះកិច្ចពិភាក្សាជាមួយ អ៊ុយក្រែន ជានិច្ច។
លោក Putin បានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាតាមទូរសព្ទជាលើកដំបូងក្នុងរយៈពេលជាងមួយខែ ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។

ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំបារាំង បានអំពាវនាវម្តងទៀតឲ្យមានបទឈប់បាញ់ និងការចរចា ដើម្បីបញ្ចប់សង្គ្រាម។ លោក Macron បានស្នើឲ្យលោក Putin អនុញ្ញាតឲ្យមានការជម្លៀសមនុស្សបន្ថែមទៀតនៅក្នុងទីក្រុង Mariupol ដែលឡោមព័ទ្ធ។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមាន អេលីសេ, លោក Macron បានអំពាវនាវដល់លោក Putin ឲ្យបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ហើយនិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រេចឲ្យបាននូវដំណោះស្រាយចរចា ចំពោះជម្លោះដែលគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំងដែលទើបឈ្នះការបោះឆ្នោតអាណត្តិទី២កាលពីខែមុនរូបនេះ បានពិភាក្សាជាមួយលោក Putin ជាច្រើនដងមកហើយ ចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែន។
លោក Macron និយាយថា លោកមានលទ្ធភាពធ្វើការជាមួយ អង្គការអន្តរជាតិដែលមានសមត្ថកិច្ច ដើម្បីជួយដកការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលអនុញ្ញាតឲ្យបន្តការនាំចេញស្បៀងអាហារឡើងវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


