Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​បង្ហាញ​ឈ្មោះ​​ប្រទេស​​អឺរ៉ុប​​ចូល​​រួម​​មន្ទីរ​​ពិសោធន៍​​ជីវ​សាស្ត្រ​​នៅ​​អ៊ុយក្រែន​

បានផុស

នៅ

ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អំពី​បណ្តាញ​ដ៏​ធំ​នៃមន្ទីរ​ពិសោធន៍​​​ជីវសាស្ត្រ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក​ជា​សម្ងាត់​នៅ​ប្រទេស​អ៊ុយក្រែន ដែល​បាន​លើក​ឡើង​ថា ​ប្រទេសរបស់​អង្គការ​​ណាតូ​ផ្សេង​ទៀត​​បាន​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​គួរ​ឲ្យ​សង្ស័យ។

លោក​ឧត្តម​សេនីយ៍ Igor Kirillov ប្រធានកង​កម្លាំង​វិទ្យុសកម្ម​ កម្លាំងការពារគីមី និងជីវសាស្រ្ត​របស់​រុស្ស៊ី​បាននិយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រៅ​ពី​អាមេរិក ក៏​មាន​អាល្លឺម៉ង់ និង​ប៉ូឡូញ​បាន​ចូល​រួម​ក្នុង​កម្មវិធីស្រាវ​ជ្រាវ​ជីវសាស្ត្រ​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«មិនមែន​មាន​តែ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ប្រទេស​ជា​សម្ព័ន្ធ​របស់​អង្គការ​ណាតូ​មួយ​ចំនួន​បាន​កំពុង​អនុវត្តគម្រោង​​ជីវសាស្ត្រ​យោធា​នៅ​អ៊ុយក្រែន»។ លោក​មាន​ប្រសាសន៍​ និង​បន្ត​ថា «មេ​ដឹក​នាំ​អាល្លឺម៉ង់​បាន​ចាប់​ផ្តើម​កម្មវិធី​ជីវសុវត្ថិភាព​ជាតិ​របស់​ខ្លួន​​ដោយ​ឯករាជ្យ​ពី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ​២០១៣។ ប្រទេស​ប្រហែល​​១២ រាប់​ទាំង​អ៊ុយក្រែន បាន​ចូល​រួម​ក្នុង​កម្មវិធី»។

លោក Kirillov បាន​លើក​ឡើង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពាក់​ព័ន្ធ​នឹង​វិទ្យាវិទ្យាសាស្ត្រឈាន​មុខ​របស់​អាល្លឺម៉ង់​​ដូច​ជា វិទ្យាស្ថាន​ Robert Koch និង​វិទ្យាស្ថានមីក្រូជីវវិទ្យានៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ (MGAF)។ លោក​បន្ត​ថា យោង​តាម​ឯកសារ​ដែល​ទី​ក្រុង​មូស្គូ​ទទួល​បាន ឯកសារ​មាន​សំណាកសេរ៉ូម​ឈាម​ចំនួនប្រហែល ៣៥០០​ពីមនុស្ស​រស់​នៅ​ក្នុង​តំបន់​​២៥​កន្លែង​របស់​អ៊ុយក្រែន​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​២០១៩។

លោក​បន្ត​ថា ប៉ូឡូញ​បាន​ចូល​រួម​យ៉ាង​សកម្មភាព​ក្នុង​កម្មវិធី​ហ្នឹង​ដែរ។ ឯកសារ​បង្ហាញ​ថា រដ្ឋាភិបាល​ទី​ក្រុង Warsaw ​បាន និង​កំពុង​ផ្តល់​មូលនិធិ​ដល់​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ជាតិ នៅ​ទី​ក្រុង Lvov ក្នុង​ប្រទេស​អ៊ុយក្រែន។ សាខា​របស់​សាកល​វិទ្យាល័យ​នេះ គឺ​ វិទ្យាស្ថានរោគរាតត្បាត និងអនាម័យ (IEH) បាន​ចូល​រួម​ក្នុង​គម្រោង​ជីវសាស្ត្រ​យោធា​របស់​អាមេរិក។

លោក​បាន​អះ​អាង​ថា លើស​ពី​នេះ​ទៀត វិទ្យាស្ថានពេទ្យសត្វប៉ូឡូញ​បាន​ចូល​រួម​ក្នុង​ការ​សិក្សាអំពី​ការ​គំរាម​កំហែងមេ​រោគរាត​ត្បាត និង​ការ​រាល​ដាល​នៃ​ជំងឺ​ឆ្កែ​ឆ្គួត​នៅ​អ៊ុយក្រែន។ «គួរ​ឲ្យ​កត់​សំគាល់ ការ​សិក្សា​ទាំង​នោះ​​ត្រូវ​បាន​ធ្វើ​រួម​គ្នា​ជា​មួយ​វិទ្យាស្ថានអាមេរិក Battelle ដែលជាអ្នកម៉ៅការសំខាន់មួយរបស់​មន្ទីរបញ្ចកោណ»។

រុស្ស៊ី​បាន​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ភស្តុតាង​​ដែល​ខ្លួន​ទទួល​បាន​អំពី​បណ្តាញ​ដ៏​ធំ​ទូលាយ​នៃមន្ទីរ​ពិសោធ​ជីវសាស្ត្រ​ផ្តល់​មូលនិធិ​ដោយ​អាមេរិក​ទូទាំង​ប្រទេស​អ៊ុយក្រែនមិន​យូរ​ប៉ុន្មាន​ បន្ទាប់​ពី​សង្គ្រាម​រវាង​ក្រុង​មូស្គូ និង​កៀវ​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​កុម្ភៈ។ ទីតាំង​សម្ងាត់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា កំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​អាច​អភិវឌ្ឍ​ជា​អាវុធ​ជីវសាស្ត្រ​ដ៏​មាន​សក្តានុពល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម