ព័ត៌មានអន្ដរជាតិ
ណាតូចាប់ផ្តើមធ្វើសមយុទ្ធយោធាធំនៅជិតព្រំដែនរុស្ស៊ី
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចាប់ផ្តើមធ្វើសមយុទ្ធយោធារបស់ខ្លួននៅប្រទេសអេស្តូនីកាលពីថ្ងៃចន្ទម្សិលមិញ។ ដាក់ឈ្មោះថា ‘Hedgehog 2022’ គឺជាសមយុទ្ធមួយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបាល់ទិកមួយនេះ។
តាមការឲ្យដឹងពីណាតូថា ការធ្វើសមយុទ្ធនេះមានកម្លាំងទ័ពប្រមាណ១៥០០០នាក់មកពីប្រទេស១៤ ក្នុងនោះមានទាំងសមាជិករបស់ណាតូ និងដៃគូជាច្រើនទៀត។

តាមការផ្សាយរបស់សារព័ត៌មាន Yle ថា ទាហានមកពីប្រទេស ហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី និងអ៊ុយក្រែន ក៏ស្ថិតក្នុងចំណោមកងទ័ពធ្វើសមយុទ្ធនោះដែរ។ សមយុទ្ធនឹងរាប់បញ្ចូលទាំងសាខាទាំងអស់នៃកម្លាំងប្រដាប់អាវុធ រាប់ទាំងកម្លាំងជើងអាកាស សមុទ្រ និងដី ព្រមទាំងការហ្វឹកហាត់សង្គ្រាមអ៉ីនធឺណេតទៀតផង។
យោងតាមសេចក្តីថ្លែងការណ៍របស់ណាតូ បង្ហាញថា សមយុទ្ធនឹងឃើញនាវាពិឃាតថ្នាក់ Navy Wasp របស់អាមេរិកឈ្មោះ ‘Kearsarge’ ចូលរួមដែរ។ ទាំងកងទ័ពរបស់ណាតូ និងអគ្គមេបញ្ជាការរងនៃក្រសួងការពារជាតិអេស្តូនី លោក Veiko-Vello Palm បានបដិសេធថា សមយុទ្ធដែលត្រូវបានធ្វើចម្ងាយជាង៦០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីមិនពាក់ព័ន្ធនឹងសកម្មភាពសង្គ្រាមរបស់ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែនឡើយ។
មន្ត្រីមកពីប្រទេសលោកខាងលិចបាននិយាយថា សមយុទ្ធយោធាបានចាប់ផ្តើមមួយថ្ងៃ បន្ទាប់ពីប្រទេសហ្វាំងឡង់ និងស៊ុយអែតបានប្រកាសជាផ្លូវការអំពីផែនការរបស់ពួកគេដើម្បីចូលជាសមាជិកណាតូ ហើយផែនការត្រូវបានធ្វើជាយូរមកហើយតាំងពីមុនពេលសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងម្ល៉េះ។
ទោះបីជាយ៉ាងណា ការធ្វើសមយុទ្ធនៅអេស្តូនី ក៏ជាផ្នែកមួយនៃសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ណាតូនៅជិតព្រំដែនរុស្ស៊ី។ ប្រទេសបាល់ទិកមួយទៀតគឺ លីទុយអានី ក៏នឹងធ្វើម្ចាស់ផ្ទះរៀបចំសមយុទ្ធឈ្មោះ ‘Iron Wolf’ មានកម្លាំងទ័ព៣០០០នាក់ និងឧបករណ៍យោធា១០០០ រាប់បញ្ចូលទាំងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ផងដែរ។
សេចក្តីថ្លែងការណ៍របស់ណាតូបញ្ជាក់ថា ការធ្វើសមយុទ្ធដ៏ធំបំផុត២ក្នុងចំណោមសមយុទ្ធធំៗបំផុតរបស់ណាតូគឺ ‘ការពារអឺរ៉ុប’ និង ‘ឆ្លើយតបរហ័ស’ នឹងធ្វើនៅប្រទេសប៉ូឡូញដែលមានប្រទេសចូលរួមចំនួន៨គឺមានកម្លាំងទ័ពប្រមាណ១៨០០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


