ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ខ្លួននឹងជម្លៀសទាហានអ៊ុយក្រែនដែលរបួសចេញពី Azovstal
កាលពីថ្ងៃចន្ទ ទី១៦ ខែឧសភា ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានយល់ព្រមជម្លៀសទាហានអ៊ុយក្រែនដែលរបួសចេញពីលេនដ្ឋាននៅរោងចក្រដែក Azovstal ក្នុងទីក្រុងវាយប្រហារខ្លាំង Mariupol ដើម្បីយកទៅកន្លែងព្បាបាលក្នុងទីក្រុង Novoazovsk ដែលគ្រប់គ្រងដោយរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«កិច្ចព្រមព្រៀមមួយត្រូវបានធ្វើដើម្បីឈានទៅដល់ការយកអ្នករបួសចេញ។ ច្រករបៀងមនុស្សធម៌ត្រូវបានបើកដើម្បីឲ្យកងទ័ពអ៊ុយក្រែនដែលរងរបួសត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងព្យាបាលមួយនៅ Novoazovsk»។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Hanna Malyar បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ៖«ព័ត៌មានណាមួយអាចប៉ះពាល់ដល់ដំណើរការដែលកំពុងកើតមានឡើង… ដរាបណាដំណើរការកំពុងប្រព្រឹត្តទៅ យើងមិនអាចនិយាយអ្វីបានចំពោះអ្វីដែលកំពុងកើតឡើងទេឥឡូវនេះ»។
ខណៈពេលកម្លាំងទ័ពរុស្ស៊ីបានឡោមព័ទ្ធទីក្រុង Mariupol រយៈពេលជិតពីរខែហើយនោះ ជនស៊ីវិល និងកងទ័ពអ៊ុយក្រែនមួយចំនួនបានស្វែងរកកន្លែងជ្រកកោននៅរោងចក្រដែក Azovstal ដែលជារោងចក្រដ៏ធំបន្សល់ទុកតាំងពីសម័យកាលសូវៀត។
ជនស៊ីវិលភាគច្រើនបំផុតត្រូវបានជម្លៀសចេញពីរោងចក្រក្នុងខែនេះ បន្ទាប់ពីអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិបានសម្របសម្រួលឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែន។
ប៉ុន្តែកងកម្លាំងប្រយុទ្ធអ៊ុយក្រែនបន្តស្ថិតនៅរោងចក្រ។ វីដេអូ និងរូបភាពបង្ហោះតាមអនឡាញបង្ហាញពួកគេមួយចំនួនរបួសធ្ងន់ធ្ងរ។
ស្របពេលជាមួយគ្នានេះ អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ជាឲ្យ កម្លាំងទ័ពរបស់ខ្លួននៅ Azovstal ក្នុងទីក្រុង Mariupol ដាក់អាវុធចុះចាញ់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


