ព័ត៌មានអន្ដរជាតិ
មេទ័ពបង្ហាត់បង្រៀនការងារលោក គីម ជុងអ៊ុន ទទួលមរណភាពហើយ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃសុក្រនេះថា មន្ត្រីយោធាកំពូលកូរ៉េខាងជើងម្នាក់ដែលជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ីល និងជាអ្នកជួយបង្ហាត់បង្រៀនការងារដល់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន បានទទួលមរណភាពហើយ ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បាននិយាយថា លោក Hyon Chol-hae សេនាប្រមុខនៃកងទ័ពប្រជាជនកូរ៉េ និងជាទីប្រឹក្សាទូទៅនៃក្រសួងការពារជាតិបានទទួលមរណភាព ដោយសារជំងឺសរីរាង្គជាច្រើននៅម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៨៧ ឆ្នាំ ។
ទន្ទឹមនោះ កូរ៉េខាងជើងក៏បានរៀបចំគណៈកម្មាធិការជាតិរៀបចំបុណ្យសពដែលដឹកនាំដោយលោក គីម ជុងអ៊ុន និងមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀត ដោយដាក់សពអ្នកស្លាប់នៅឯមហោស្រពវប្បធម៌ April 25 ក្នុងទីក្រុងព្យុងយ៉ាង ។

លោក Hyon Chol-hae ជាឥស្សរជនសំខាន់នៅក្នុងបក្សពលករដែលកំពុងកាន់អំណាចផងដែរ ដោយបានបម្រើការជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិម ក៏ដូចជាគណៈកម្មាការយោធាមជ្ឈិមផងដែរ ។
ទន្ទឹមនោះលោកក៏ជាមេដឹកនាំយោធាដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងអំឡុងការដឹកនាំរបស់អតីតមេដឹកនាំលោក គីម ជុងអ៊ីល ដែលជួយគាត់យ៉ាងដិតដល់ក្នុងការរឹតបន្តឹងការក្ដោបក្តាប់លើយោធារបស់គាត់ ។

អ្វីដែលសំខាន់នោះលោក Hyon Chol-hae ក៏បានដើរតួក្នុងការស្នងអំណាចពីឪពុកទៅកូននៅក្នុងរបបកាលពីមួយទសវត្សរ៍មុន ហើយក្រោយមកលោកត្រូវបានដំឡើងឋានន្តរស័ក្តិជាមេទ័ពនៅឆ្នាំ ២០១៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងជើង រកឃើញព្រឹត្តិការណ៍ផ្ទុះឆ្លងកូវីដយ៉ាងធំសម្បើមបែបនេះ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


