ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រកឃើញព្រឹត្តិការណ៍ផ្ទុះឆ្លងកូវីដយ៉ាងធំសម្បើមបែបនេះ (មានវីដេអូ)
វិទ្យុ RFA បានរាយការណ៍ថា ព្យុហយាត្រាយោធាដ៏ធំនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីខែមុនត្រូវបានគេកំណត់ថាជាព្រឹត្តិការណ៍រីករាលដាលនៃករណីឆ្លងកូវីដដ៏ធំសម្បើម បន្ទាប់ពីទាហានមួយចំនួនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ បានធ្វើតេស្តវិជ្ជមានវីរុសនេះ ។
ចំណែកយោងតាមប្រព័ន្ធផ្សព្វផ្សាយមិនស្វែងរកប្រាក់ចំណេញដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកបានឲ្យដឹងថា ឆ្មាំជាច្រើននាក់ដែលឈរជើងនៅក្នុងទីក្រុង Sinuiju ដែលមានព្រំប្រទល់ជាប់ប្រទេសចិនបានចាប់ផ្តើមបង្ហាញរោគសញ្ញាកូវីដនៅដើមខែនេះ ។
មន្ត្រីសន្តិសុខព្រំដែនដែលមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ភ្នាក់ងារផ្សព្វផ្សាយនោះថា “ទាហានទាំងនោះមានអាការគ្រុនក្តៅខ្លាំង និងរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ហើយបន្ទាប់ពីការធ្វើតេស្តដោយអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ពួកគេបានឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង” ។
មន្ត្រីរូបនោះបញ្ជាក់ទៀតថា “ភាគច្រើនអ្នកធ្វើតេស្តវិជ្ជមានគឺជាមន្ត្រី និងទាហានដែលបានចូលរួមក្នុងក្បួនដង្ហែរយោធាដែលធ្វើឡើងកាលពីថ្ងៃទី ២៥ ខែមេសា ជាការប្រារព្ធខួបលើកទី ៩០ នៃការបង្កើតកងទ័ព និងជាកន្លែងដែលប្រទេសនេះប្រមូលផ្តុំទាហានជាង ២០,០០០ នាក់ ក៏ដូចជាដាក់តាំងបង្ហាញអាវុធជាដើម ។
ទន្ទឹមនោះរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានបង្ហាញដែរថា ហ្វូងមនុស្សយ៉ាងច្រើននៅឯទីលានលោក គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាងសុទ្ធតែមិនពាក់ម៉ាស និងការរក្សាគម្លាតសង្គមឡើយ ។
ប៉ុន្តែនៅពេលនោះ ប្រទេសកូរ៉េខាងជើងនៅតែមិនទាន់រាយការណ៍អំពីករណីឆ្លងកូវីដសូម្បីតែមួយករណី ទើបតែនៅថ្ងៃទី ១២ ខែឧសភា កូរ៉េខាងជើងបានរាយការណ៍ពីករណីឆ្លងកូវីដលើកដំបូងរបស់ខ្លួន ហើយរហូតមកដល់ពេលនេះកំពុងជួបប្រទះការផ្ទុះឡើងនៃជំងឺ “គ្រុនក្តៅ” ចំនួន ១.២ លានករណី ខណៈយ៉ាងហោចណាស់មនុស្ស ៥០ នាក់បានស្លាប់ និងជាងកន្លះលាននាក់កំពុងទទួលការព្យាបាល ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ គីម ជុងអ៊ុន បញ្ជាឲ្យអ្នកកើតកូវីដ ខ្ពុរមាត់ជាមួយទឹកអំបិល ដើម្បីព្យាបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


