ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចោទ រុស្ស៊ី ព្យាយាមលួចលោហៈពីទីក្រុងកំពង់ផែ Mariupol
មន្ត្រីអ៊ុយក្រែនម្នាក់បានចោទប្រទេសរុស្ស៊ីថាកំពុងព្យាយាមលួចលោហៈពីទីក្រុងកំពង់ផែ Mariupol ភាគអាគ្នេយ៍ ។ ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីកប៉ាល់រុស្ស៊ីមួយគ្រឿងកាលពីថ្ងៃសៅរ៍បានចូលកំពង់ផែ Mariupol ជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងយុទ្ធសាស្ត្រកាលពីដើមខែនេះ ។

ដោយដកស្រង់សម្ដីពីអ្នកនាំពាក្យរបស់កំពង់ផែ, ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានរាយការណ៍ថា នាវានេះនឹងផ្ទុកលោហៈធាតុប្រហែល ២,៧០០ តោន មុនពេលធ្វើដំណើរចម្ងាយ ១៦០ គីឡូម៉ែត្រពីភាគខាងកើតទៅកាន់ទីក្រុង Rostov-on-Don របស់រុស្ស៊ី ។
ទន្ទឹមនោះស្នងការសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Lyudmyla Denisova បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការលួចប្លន់នៅក្នុងទឹកដីដែលកាន់កាប់បណ្តោះអាសន្នរបស់អ៊ុយក្រែននៅតែបន្ត ។

ស្របពេលជាមួយគ្នានេះ លោកស្រីក៏បានចោទរុស្ស៊ីពីបទព្យាយាមនាំចេញផលិតផលដែកពីទីក្រុង Mariupol ក្រោយការលួចគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនជាបន្តបន្ទាប់ពីសំណាក់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Putin ព្រមានពីភាពធ្ងន់ធ្ងរបន្ថែមទៀត បើលោកខាងលិចនៅតែផ្ដល់អាវុធឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


