ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ដាក់គម្រោង៦ខែ ចង់ឲ្យពាក់កណ្ដាលនៃអាវុធអ៊ុយក្រែនជាផលិតផលក្នុងស្រុក
លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់កាលពីថ្ងៃពុធទី១៦ខែកក្កដាថា ប្រហែល ៤០% នៃសព្វាវុធដែលប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនបច្ចុប្បន្ន គឺជាផលិតផលក្នុងស្រុក ហើយលោកបានកំណត់គោលដៅយ៉ាងម៉ឺងម៉ាត់ក្នុងការបង្កើនចំណែកនោះឲ្យដល់ ៥០% ក្នុងរយៈពេល៦ខែខាងមុខ។

លោក ហ្សេលេនស្គី បាននិយាយថា «សព្វាវុធផលិតដោយអ៊ុយក្រែនឥឡូវនេះមានប្រហែល ៤០% នៃអាវុធដែលបានប្រើនៅជួរមុខ និងក្នុងប្រតិបត្តិការរបស់យើង។ នេះគឺច្រើនជាងពេលណាណាទាំងអស់ក្នុងឯករាជ្យភាពរបស់ប្រទេសយើងរួចទៅហើយ។ បរិមាណផលិតកម្មពិតជាធំ ប៉ុន្តែយើងត្រូវការបន្ថែមទៀត។ គោលដៅរបស់យើងគឺឈានដល់ ៥០% នៃសព្វាវុធដែលផលិតដោយអ៊ុយក្រែន ក្នុងរយៈពេល ៦ខែទៀត…។ ខ្ញុំជឿជាក់ថា នេះអាចសម្រេចបាន ទោះបីជាមិនងាយស្រួលក៏ដោយ»។
បន្ថែមពីនេះ មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់លើការពង្រីកផលិតកម្មយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាស រួមទាំងការវិនិយោគថ្មីៗចំនួន ៦,២លានដុល្លារនៅក្នុងកម្មវិធីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ដើម្បីការពាររដ្ឋធានីកៀវ។
សូមបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គី ប្រកាសផ្ដាស់ប្ដូរមុខតំណែងប្រមុខរដ្ឋាភិបាលអ៊ុយក្រែនសំខាន់ៗ ដោយក្នុងនោះ នាយករដ្ឋមន្ត្រី Denys Shmyhal ត្រូវផ្លាស់ទៅកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិ ខណៈឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោកស្រី Yulia Svyrydenko នឹងទទួលមុខតំណែងជានាយករដ្ឋមន្ត្រីជំនួសវិញ។ ដោយឡែក លោក Rustem Umerov ដែលជារដ្ឋមន្ត្រីការពារជាតិ បើតាមសេចក្ដីរាយការណ៍ ត្រូវប្ដូរជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


