ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន លាតត្រដាងទំហំទឹកប្រាក់ដែលខ្លួនទទួលបានពី លោកខាងលិច
ធនាគារជាតិអ៊ុយក្រែន បានបង្ហាញថា ទីក្រុងកៀវ បានទទួលជំនួយជាទឹកប្រាក់ និងប្រាក់កម្ចីជិត ៦.៥ពាន់លានដុល្លារពីដៃគូរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។

លោកស្រី Ekaterina Rozhkova ទេសាភិបាលរងទីមួយនៃធនាគារជាតិអ៊ុយក្រែន បាននិយាយថា “ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាមក អ៊ុយក្រែនបានទទួលទឹកប្រាក់ជិត ៦.៥ពាន់លានដុល្លារពីប្រទេសជាដៃគូ ដើម្បីគាំទ្រសេដ្ឋកិច្ច”។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីទំហំប្រាក់កម្ចីនិងជំនួយសរុបទេ ដោយគ្រាន់តែនិយាយថា អត្រាការប្រាក់ទាបប៉ុណ្ណោះ។

លោកស្រី Rozhkova បានកត់សម្គាល់ថា អ៊ុយក្រែនត្រូវការទឹកប្រាក់ប្រហែល ៥ ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីទូទាត់ឱនភាពរបស់រដ្ឋាភិបាល ហើយទីក្រុង កៀវ រំពឹងថា ដៃគូអន្តរជាតិរបស់ខ្លួននឹងជួយរកប្រាក់ នាពេលអនាគត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Sergei Lavrov ប្រាប់ពី អាទិភាព របស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


