Connect with us

ព័ត៌មានអន្ដរជាតិ

លោក Sergei Lavrov ប្រាប់ពី អាទិភាព របស់ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអាទិត្យទី២៩ខែឧសភាថា ការរំដោះតំបន់ Donbas របស់អ៊ុយក្រែន គឺជា “អាទិភាពដោយគ្មានលក្ខខណ្ឌ” សម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈដែលទឹកដីអ៊ុយក្រែនផ្សេងទៀត គួរតែសម្រេចអនាគតរបស់ពួកគេដោយខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov

លោក Lavrov បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 របស់បារាំង ខណៈរុស្ស៊ី បន្តការវាយលុករបស់ខ្លួនដើម្បីគ្រប់គ្រងទីក្រុងសំខាន់ៗនៅ Donbas ដែលជាបេះដូងឧស្សាហកម្មប្រពៃណីរបស់អ៊ុយក្រែន។

លោកបានរំលឹកឡើងវិញនូវការអះអាងរបស់ទីក្រុងមូស្គូដែលថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីភាពគ្មានយោធានៅប្រទេសជិតខាងរបស់ខ្លួន បន្ទាប់ពីរលកនៃការពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ និងបោសសម្អាតអ៊ុយក្រែន ពីអ្វីដែលខ្លួនមើលឃើញថាជា “មនោគមន៍ណាស៊ី” ដែលបំផុសគំនិតជាតិនិយម។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង កៀវ និងបណ្តាប្រទេសលោកខាងលិច ចាត់ទុកការអះអាងទាំងនោះថា ជាលេសគ្មានមូលដ្ឋានសម្រាប់ការរំលោភយកដី។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានផ្តោតការវាយលុករបស់ខ្លួនលើតំបន់ Donbas ក្រោយពេលដកថយពីទីក្រុង កៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន។

ការលុកលុយ ដែលឥឡូវឈានចូលដល់ខែទី៤ គឺបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ុយក្រែន និងរាប់លាននាក់ផ្លាស់ទីលំនៅ។

យោងតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ៦.៧លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មិនធ្លាប់មានសោះ! ប្រជាជនលីទុយអានី នាំគ្នារៃលុយ ទិញយន្តហោះគ្មានមនុស្សបើក ស៊េរីទំនើប ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម