ព័ត៌មានអន្ដរជាតិ
WHO ថា កូវីដនៅ កូរ៉េខាងជើង កាន់តែធ្ងន់ធ្ងរ តែក្រុង ព្យុងយ៉ាង លាក់ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បានអះអាងកាលពីថ្ងៃពុធទី១ខែមិថុនាថា ខ្លួនមិនមានលទ្ធភាពទទួលបានទិន្នន័យ អំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩របស់ប្រទេសកូរ៉េខាងជើងទេ ប៉ុន្តែបានសន្មត់ថា វិបត្តិនោះកាន់តែធ្ងន់ធ្ងរទៅៗ ផ្ទុយពីរបាយការណ៍អំពី “វឌ្ឍនភាព” របស់ទីក្រុងព្យុងយ៉ាង។
ប្រទេសកូរ៉េខាងជើង ដែលប្រកាសករណីឆ្លងកូវីដលើកដំបូងរបស់ខ្លួននៅថ្ងៃទី ១២ ខែឧសភា បាននិយាយកាលពីសប្តាហ៍មុនថា ការរាតត្បាតនៃជំងឺកូវីដ១៩របស់ខ្លួន បានស្ថិតក្រោមការគ្រប់គ្រងហើយ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ករណីឆ្លងកំពុងធ្លាក់ចុះ។
ប៉ុន្តែនាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan មានបង្ហាញការសង្ស័យអំពីការអះអាងនោះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងសន្មត់ថា ស្ថានភាពកាន់តែអាក្រក់ទៅៗ មិនមែនប្រសើរឡើងនោះទេ”។ លោកថែមទាំងបញ្ជាក់ផងដែរថា រដ្ឋសម្ងាត់មួយនេះ បានផ្តល់តែព័ត៌មានតិចតួចប៉ុណ្ណោះ។
យោងតាមលោក Ryan, “ឥឡូវនេះយើងមិនមានជំហរក្នុងការវាយតម្លៃហានិភ័យគ្រប់គ្រាន់ អំពីស្ថានភាពនោះទេ។ វាពិតជាលំបាកខ្លាំងណាស់ ក្នុងការផ្តល់នូវការវិភាគត្រឹមត្រូវដល់ពិភពលោក ទាំងដែលយើងមិនទទួលបានទិន្នន័យចាំបាច់”។
ស្របពេលជាមួយគ្នានោះដែរ លោកស្រី Maria Van Kerkhove ដែលជាអ្នកដឹកនាំរបស់ WHO ស្តីពីកូវីដ បាននិយាយថា កូរ៉េខាងជើង បានចុះបញ្ជីករណីសង្ស័យកូវីដប្រហែល ៣.៧ លានករណី ថ្វីបើគណនីផ្លូវការបញ្ជាក់តែករណីគ្រុនក្តៅក៏ដោយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA កាលពីថ្ងៃសុក្រសប្តាហ៍មុន, ករណីកូវីដបានធ្លាក់ចុះក្នុងរយៈពេលប្រាំពីរថ្ងៃជាប់គ្នា ដោយមានករណីគ្រុនក្តៅថ្មីជាង ១០០ ០០០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់ប្រចាំថ្ងៃ ៣៩០ ០០០ករណីកាលពីដើមខែឧសភា។
KCNA ក៏បានរាយការណ៍ផងដែរ អំពីការស្លាប់មនុស្សម្នាក់ទៀតកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយធ្វើឲ្យចំនួនអ្នកស្លាប់ផ្លូវការកើនដល់ទៅ៦៩នាក់ ហើយអះអាងថា អត្រាអ្នកស្លាប់នៅតែមានកម្រិត ០,០០២ ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ប្រហែលមានអ្នកឆ្លងកូវីដ ជាង ១លានករណីឯណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


