ព័ត៌មានអន្ដរជាតិ
លោក Boris Johnson រួចផុត ពីការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឈ្នះការគាំទ្រពីសមាជិកសភាភាគច្រើន នៅក្នុងការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត ថ្វីបើមានការបះបោរយ៉ាងខ្លាំងប្រឆាំងនឹងការដឹកនាំរបស់លោកក៏ដោយ។
លោកនាយករដ្ឋមន្ត្រីបានឈ្នះ ៥៩% នៃការបោះឆ្នោត។ សរុបមក សមាជិកសភាអង់គ្លេសចំនួន ២១១នាក់ បានបោះឆ្នោតបង្ហាញទំនុកចិត្តលើការដឹកនាំរបស់នាយករដ្ឋមន្ត្រី ខណៈ១៤៨ បោះឆ្នោតប្រឆាំង។
ក្រោយការបោះឆ្នោត លោក Johnson បាននិយាយថា វាជាលទ្ធផលល្អ និងភាពជឿជាក់ និងជាឱកាសមួយ ដើម្បីបង្ហាញថា បណ្តាញសារព័ត៌មានកំពុងបន្តផ្សព្វផ្សាយនូវអ្វីដែលមិនពិត។
លទ្ធផលនេះបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីនៅតែបន្តកាន់តំណែង ប៉ុន្តែអ្នករិះគន់បាននិយាយថា ទំហំនៃការបះបោរប្រឆាំងនឹងលោក បង្ហាញថា អំណាចរបស់លោកបានចុះខ្សោយហើយ។
គួរបញ្ជាក់ថា សំឡេងនៃការបោះឆ្នោតគាំទ្រលោក Johnson គឺទាបជាង ៦៣% ដែលទទួលបានដោយអតីតនាយករដ្ឋមន្ត្រីលោកស្រី Theresa May នៅពេលដែលលោកស្រីបានឈ្នះការបោះឆ្នោតសម្តែងសេចក្តីទុកចិត្តរបស់គណបក្សក្នុងឆ្នាំ ២០១៨ មុនពេលលាលែងពីតំណែង នៅប្រាំមួយខែក្រោយមក ដោយសារភាពជាប់គាំង Brexit។
លោក Johnson ដែលក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ បានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ជុំវិញរបាយការណ៍ខូចខាតពាក់ព័ន្ធនឹងពិធីជប់លៀងនៅការិយាល័យ និងវិមាន Downing Street ដែលពេលនោះ ចក្រភពអង់គ្លេសស្ថិតក្នុងបម្រាមកូវីដ-១៩យ៉ាងតឹងរ៉ឹង។
សមាជិកសភាពគណបក្សអភិរក្សជាច្រើននាក់កំពុងព្រួយបារម្ភថា លោក Johnson អាយុ៥៧ឆ្នាំនឹងបាត់បង់សិទ្ធិដើម្បីគ្រប់គ្រងចក្រអង់គ្លេសដែលលោកកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ព្រមទាំងភាពវឹកវរក្នុងការធ្វើដំណើរនៅទីក្រុងឡុងដ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson ប្រឈមអស់តំណែងថ្ងៃនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


