ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែនថា អង់គ្លេសផ្តល់ឲ្យអាវុធដែលត្រឹមត្រូវបំផុត
កាលពីថ្ងៃចន្ទ ទី៦ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ចក្រភពអង់គ្លេសបានកំពុងផ្តល់សព្វាវុធដ៏ត្រឹមត្រូវបំផុតដែលរដ្ឋាភិបាលទីក្រុងកៀវត្រូវការដើម្បីប្រយុទ្ធជាមួយរុស្ស៊ី និងបានអរគុណដល់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ចំពោះការយល់ច្បាស់ពីតម្រូវការ។

ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទនៅក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់បានច្រើនគ្រាប់ពោលគឺអាចបាញ់គោលដៅពីចម្ងាយដល់ទៅ៨០គីឡូម៉ែត្រ ដើម្បីក្លាយជាផ្នែកមួយនៃជំនួយយោធាថ្មីរបស់អង់គ្លេសដល់ទីក្រុងកៀវ។
«ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់លោកនាយករដ្ឋមន្ត្រី Boris Johnson ចំពោះការយល់ច្បាស់ពីសេចក្តីត្រូវការរបស់យើងខ្ញុំ និងការត្រៀមខ្លួនផ្តល់ឲ្យអ៊ុយក្រែននូវអាវុធជាក់លាក់ ដូច្នេះតម្រូវការពិតប្រាកដនេះគឺដើម្បីការពារជីវិតប្រជាជនរបស់យើងខ្ញុំ»។ លោក Zelenskyy បាននិយាយក្នុងសុន្ទរកថាវីដេអូមួយ។
កាលពីថ្ងៃចន្ទ កម្លាំងទ័ពអ៊ុយក្រែន និងរុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងតាមដងផ្លូវជាច្រើនដើម្បីដណ្តើមកាន់កាប់ទីក្រុងឧស្សាហកម្ម Sievierodonetsk នៅក្នុងការប្រយុទ្ធគ្នាដ៏សំខាន់របស់រដ្ឋាភិបាលវិមានក្រឹមឡាំងនៅភាគខាងលិចតំបន់ Donbas របស់ប្រទេសអ៊ុយក្រែន។
ក្នុងការជជែកតាមទូរសព្ទជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson លោក Zelenskyy បាននិយាយខាងដើមថា ៖«យើងទាំងពីរកំពុងរកច្រកដើម្បីចេញពីវិបត្តិម្ហូបអាហារ និងបើកផ្លូវកំពង់ផែរបស់អ៊ុយក្រែនដែលត្រូវបានរារាំងដោយកងទ័ពជើងទឹករុស្ស៊ី ដែលមិនអាចនាំចេញគ្រាប់ធញ្ញជាតិបាន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


